ម្ដងនេះច្បាស់មែនទែនហើយ Nokia ពិតជាមានគម្រោង ឈានជើងប្រឡូកជំនួញទូរស័ព្ទសាជាថ្មីមែន!
- Details
- Category: Other News
ពេលនេះ លោកអ្នកនឹង អស់មន្ទិលសង្ស័យ តទៅទៀតហើយ ទៅនឹងចចាមអារ៉ាម ដែលធ្លាប់បានលើកឡើងថា Nokia មានបំណងប្រឡូក ចូលជំនួញទូរស័ព្ទ វិញតើពិតឬ មិនពិតនោះ។
នាយកប្រតិបត្តិ ក្រុមហ៊ុន Nokia បច្ចុប្បន្នលោក Rajeev Suri បានលើកឡើង នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន អាល្លឺម៉ង់ Manager Magazin ថា ក្រុមហ៊ុនរបស់លោក មានបំណងនឹង ឈានជើងចូល ជំនួញទូរស័ព្ទពិតមែន។ “យើងនឹងស្វែងរក ដៃគូដែលស័ក្ដិសម”។ លោក Suri មានប្រសាសន៍។ “Microsoft ជាអ្នកផលិតទូរស័ព្ទ ចំណែកយើងគ្រាន់តែ រចនារូបរាងទូរស័ព្ទនោះឡើង ហើយវ៉ៃម៉ាក ផលិតផលស្រប តាមអាជ្ញាប័ណ្ណ”។
បច្ចុប្បន្ន Nokia ពុំទាន់មានសិទ្ធិ នៅឡើយក្នុងការប្រើប្រាស់ ម៉ាកផលិតផល Nokia នៅលើទូរស័ព្ទខ្លួន រហូតដល់ត្រីមាសទី៤ ឆ្នាំ២០១៦ ដូច្នេះក្រុមហ៊ុនទូរស័ព្ទ ហ្វាំងឡង់មួយនេះ ប្រើយុទ្ធសាស្ត្រប្រវាស់ឱ្យក្រុមហ៊ុន ដទៃជាអ្នកផលិត និងប្រើឈ្មោះម៉ាក Nokia របស់ខ្លួន ជាជាងផលិតទូរស័ព្ទ ដោយខ្លួនឯង។ ជាក់ស្ដែងថេប្លេត Nokia N1 គឺប្រើអាជ្ញា ប័ណ្ណម៉ាកផលិតផល Nokia ប៉ុន្តែផលិត និងជួលយីហោ ដោយរោងចក្រ Foxconn នោះទេ។
… Tablet របស់ Nokia ថ្មីសន្លាងប្រើអាជ្ញាប័ណ្ណម៉ាកផលិតផលខ្លួន គឺផលិត និងជួលយីហោប្រើដោយ Foxconn …
ដូច្នេះ Nokia នឹងរួមដៃសហការជាមួយ ក្រុមហ៊ុនផលិតទូរស័ព្ទ ហើយប្រើម៉ាកផលិតផល “Nokia” របស់ខ្លួនទៅលើ Hardware ទូរស័ព្ទទាំងអស់នោះ។ វាជាយុទ្ធសាស្ត្រមួយ ដូចមានលក្ខណៈដូចទៅនឹងក្រុមហ៊ុន Polaroid កំពុងប្រើដែរហើយ Nokia បានសន្យានឹង ផ្ដល់អាជ្ញាប័ណ្ណម៉ាក ផលិតផលរបស់ខ្លួន ទៅលើផលិតផល ជាទូរស័ព្ទ/ថេប្លេត ដែលបានចុះកុងត្រា រវាងគ្នានៅពេលខាងមុខ។
គម្រោងវិល ចូលមកប្រឡូក ក្នុងវិស័យទូរស័ព្ទ វិញរបស់ Nokia នេះ គឺត្រូវបានក្រុមហ៊ុន ហ្វាំងឡង់នេះ លាតត្រដាងបើកចំហ បន្ទាប់ពីអតីត នាយកប្រតិបត្តិ Nokia លោក Stephen Elop ដែលបានចាកចេញពី Nokia ទៅបម្រើការឱ្យ Microsoft តាំងពីពេល Nokia លក់អាជីវកម្ម ទូរស័ព្ទថ្មីថ្មោង បានចាកចេញពី Microsoft កាលពីពេលថ្មីៗ៕
ដកស្រង់ពី៖ thebnews