Social Network

សង្សារ អាហ្វ្រីលគីនីន ធ្លោយមាត់រឿងជំពាក់បំណុលគេ តែអាហ្វ្រីលគីនីន បដិសេធមិនបង្ហាញជាសាធារណៈ

បន្ទាប់ពីធ្លាយរឿងចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ចំនួន ៣៥០០០ដុល្លារលាពីពេលថ្មីៗនេះ ទាំងលោក លាន អាហ្វ្រីលគីនីន និងសង្សារសុទ្ធតែប្រត្ដិកម្មចំពោះអ្នកឈឺឆ្អាល និងអ្នកសារព័ត៌មាន។

ទន្ទឹមគ្នានេះក៏មានអ្នកលើកឡើងថា ហេតុអ្វី អាហ្វ្រីលគីនីន មិនគិតរកដំណោះស្រាយ ឬទៅខឹងអ្នកទម្លាយរឿងលោកជំពាក់លុយគេ បែរជាខឹងមនុស្សក្រៅសាច់រឿងទៅវិញ។ ខណៈអ្នកលក់ឡេអនឡាញម្នាក់ដែលគេស្គាល់ថាជាសង្សាររបស់លោក លាន អាហ្វ្រីលគីនីន បានធ្លោយមាត់នៅក្នុងវីដេអូLive មួយកាលពីយប់មិញថា៖“ឲ្យគេបង្ហោះចុះ បើជំពាក់គេមែន"។

រីឯលោក លាន អាហ្វ្រីលគីនីន វិញ បដិសេធឆ្លើយនឹងសំណួររបស់អ្នកយកព័ត៌មានរបស់ Sabay សារឡេឡិចត្រូនិក ហើយប្រាប់ថាលោកមិនចង់បកស្រាយរឿងនេះឡើយ។ លាន អាហ្វ្រីលគីនីន៖ “ខ្ញុំឃើញSabay ចេញមួយវ៉ុលហើយព្រឹកមិញ(២៦/០៥/២២) អ្នកណាគេសរសេរ ហើយសុទ្ធតែថាទាក់ទងខ្ញុំអត់បាន ហើយទាក់ទងខ្ញុំមិនបានយកខ្ញុំទៅបង្ហោះ។

មិនបាច់បកស្រាយរឿងហ្នឹងអីទេ(រឿងចេញសេកស្អុយ)...អគុណច្រើនអូន"។ ទោះជាយ៉ាងគេមិនដឹងច្បាស់ពីអង្គហេតុ នៃបំណុលរបស់លោក លាន អាហ្វ្រីលគីនីន រហូតដល់ថ្នាក់លោកចេញសែកស្អុយចំនួន ៣៥០០០ដុល្លារ ទៅម្ចាស់បំណុលនោះទេ។

រីឯភាគីម្ចាស់បំណុលឈ្មោះ ប៊ី សិក្ខារិទ្ធ ឲ្យដឹងថា តាំងពីអំឡុងខែមករា ឆ្នាំ២០២២ គ្រាដែលម្ចាស់បំណុលទៅបើកលុយដោយប្រើសែកស្អុយនោះអត់បាន គឺលោកបានព្យាយាមទាក់ទង អាហ្វ្រីលគីនីន ដើម្បីចូលខ្លួនដោះស្រាយ ប៉ុន្ដែអាហ្វ្រីលគីនីន សន្យាថាចូលជួបដោះស្រាយម្ដងថ្ងៃនេះម្ដងថ្ងៃនោះ រហូតដល់សព្វថ្ងៃ៕

ដកស្រង់ពី៖Sabay