Social Network

តាមការពិតអ៊ីចឹងសោះ! ដឹងការពិតពីក្រោយ រូបថត V និង Jennie ជិះឡានជាមួយគ្នា

តារាម៉ូដែល Taek ឆ្លើយតបនឹងការអះអាងបន្ទាប់ពីល្បីលើរូបថត ដែលត្រូវគេថតបាន V និង Jennie ជិះឡានរួមគ្នាថាគាត់ជាបុរសដែលនៅក្នុងឡាននោះមិនមែន V សមាជិក BTS នោះទេ។

V សមាជិកក្រុម BTS និង Jennie សមាជិកក្រុម BLACKPINK ក្លាយជាប្រធានបទនៃពាក្យចចាម អារ៉ាមថាមានទំនាក់ទំនងស្នេហាបន្ទាប់ពីរូបថតដែលគេចោទប្រកាន់ថាពួកគេរួមគ្នាបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅលើ អ៊ីនធឺណិត។ យោងតាមអ្នកបង្ហោះដើម តារាទាំងពីរត្រូវបានគេចោទប្រកាន់ថា ជិះក្នុងរថយន្តជាមួយគ្នានៅលើកោះ Jeju ។

រឿងក្ដៅគគុកនេះបានផ្ទុះបន្ទាប់ពីមានព័ត៌មានថា Jennie និងមិត្តប្រុសដែលមានពាក្យចចាម អារ៉ាមថា G-Dragon សមាជិកក្រុម BIGBANG បានបែកបាក់ បើទោះជាទំនាក់ទំនងរបស់ពួកគេមិនត្រូវបានគេបញ្ជាក់ពិតប្រាកដក៏ដោយ។ ARMYs មួយចំនួនជឿថានេះជាករណីស្រដៀងគ្នាប៉ុណ្ណោះ ដែលធ្វើឱ្យមានការយល់ច្រឡំលើ V BTS និង Jennie BLACKPINK៕

ដកស្រង់ពី៖ Sabay