Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខឹងឡើងញ័រខ្លួន តែរ៉ាប៊ី អាចទប់កំហឹងបានចំពោះក្មេងប្រុសដែលជិះម៉ូតូបុកឡានខ្លួនពេញមួយទំហឹង

  • Print

តារាចម្រៀងកញ្ញា រ៉ាប៊ី មិនទាន់បង្ហាញតម្លៃ ឬការជួសជុលរថយន្ដRANGE ROVER របស់ខ្លួនដែលក្មេងប្រុសម្នាក់បានបុកចំចំហៀងពេញមួយទំហឹងកាលពីថ្ងៃម្សិលមិញនៅឡើយទេ។

ប៉ុន្ដែកញ្ញាថា ភ្លាមនោះកញ្ញា និងអ្នកបើកឡើយ ភ័យណាស់ ហើយក៏ស្ដីបន្ទោយមិនទាន់អស់កំហឹងនៅឡើយបើប្រៀបធៀបនឹងការខូចខាត។ កញ្ញា រ៉ាប៊ី បានថតក្មេងប្រុសម្នាក់ដែលជាសិស្សសាលា បើកម៉ូតូលឿនលើដងផ្លូវ ហើយជ្រុលមកបុកឡានកញ្ញាដែលស៊ីញ៉ូតាំងពីចម្ងាយមកហើយនោះយ៉ាងពេញទំហឹង ប៉ុន្ដែកញ្ញាមិនបានទាមទារសំណងអ្វី ក្រៅពីពាក្យស្ដីបន្ទោសពីរបីម៉ាត់ និងណែនាំឲ្យប្អូនប្រុសថ្ងៃក្រោយត្រូវជិះឲ្យប្រយ័ត្នប្រយ៉ែង។

តារាចម្រៀងរូបនេះ និយាយថាកញ្ញាមិនចង់មានរឿងវែងឆ្ងាយ ដោយសារនកញ្ញាប្រញាប់ទៅច្រៀងក្នុងកម្មវិធីមង្គលការនៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ ប៉ុន្ដែកញ្ញាយល់ថា បើភាគីកញ្ញាជាអ្នកខុសវិញ ប្រហែលជានាងពុំបានទៅច្រៀងឡើយ ច្បាស់ជាមានការឃាត់ឡានទុកមិនខាន ហើយកញ្ញានឹកអន់ចិត្ដថាពេលខ្លះភាគីឡានតែងតែទទួងនូវអយុត្ដិធម៌ដែរ។

ក្រោយពីបញ្ចេញវីដេអូក្មេងប្រុសបុកឡានរបស់ខ្លួនលើបណ្ដាញសង្គមTik Tok កញ្ញាទទួលបានការស្ងើចសរសើរថាមានចិត្ដសប្បុរស និងអនុគ្រោះ។ ដោយអ្នកគាំទ្រខ្លះលើកឡើងថា បើប៉ះចំឡានអ្នកផ្សេងវិញប្រហែលមានរឿងធំ ទម្រាំដោះស្រាយចប់ ឬរកខុសត្រូវឃើញក៏ប្រហែលជាផ្អើលគេផ្អើលឯងដែរ៕

ដកស្រង់ពី៖ Sabay