Social Network

កាលីបលើគោក! Jennie ជាប់ឈ្មោះក្នុងបញ្ជី តារាជិះឡានទំនើប​ និងថ្លៃបំផុតប្រចាំវិស័យ

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ភាគថ្មីនៃកម្មវិធី TMI News Show បានបង្ហាញពីតារាដែលបើកឡានថ្លៃៗបំផុតប្រចាំវិស័យ។

ក្នុងចំណោមអ្នកដែលត្រូវបាន ពិធីករលើកយកមកបង្ហាញ គឺ Jennie (BLACKPINK) ជាអ្នកដែលស្ថិតនៅលំដាប់ទី ៩ លើតារាង។ កម្មវិធីបានបង្ហាញថា Jennie ជិះឡានម៉ូដែល Porsche 911 មានរចនាពីក្នុងពណ៌ក្រហម ដែលមានតម្លៃ ២៩០លានវ៉ុន (ខ្ទង់ ២២៩ ០០០ដុល្លារ)។

ជាក់ស្ដែងងាកមកការងារសិល្បៈរបស់ Jennie វិញ បច្ចុប្បន្ន នាងកំពូងមមាញឹកខ្លាំងក្នុងការត្រៀមមុខវិលវិញជាថ្មីជាមួយនឹងក្រុម BLACKPINK។ មួយទៀត កាលពីថ្មីៗ ក្រុមទាំងមូលបានបង្ហាញមុខជាពិសេសនាមជាក្រុមនារីអាស៊ីដំបូងដែល ក្លាយជាតារាគ្របមុខរបស់ទស្សនាវដ្ដី Rolling Stone៕

ដកស្រង់ពី៖Sabay