Social Network

ដំណឹងល្អ! ទីបំផុត Tesla ចុះបញ្ជីនៅថៃ ជាផ្លូវការ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Tesla បានចុះបញ្ជីជាផ្លូវការ នៅក្នុងប្រទេសថៃ ដោយវានឹងលក់ រថយន្តដឹកអ្នកដំណើរ, រថយន្តភីកអាប់ និង រថយន្តពាណិជ្ជកម្មធុនស្រាល ផងដែរ។

ដំណឹងនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឯកសារនៃការចុះបញ្ជីរបស់ Tesla ជាមួយក្រសួងពាណិជ្ជកម្មថៃ ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ យោងតាមឯកសារខាងលើ ក្រុមហ៊ុន Tesla Thailand បានចុះបញ្ជីសម្រាប់ការលក់ រថយន្តដឹកអ្នកដំណើរ, រថយន្តភីកអាប់ និង រថយន្តដឹកទំនិញធុនស្រាល ជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនទាន់មានព័ត៌មានអ្វីច្រើនទៀតនោះទេអំពីវា។

យ៉ាងណាមិញ វាក៏ជាដំណឹងល្អមួយសម្រាប់ប្រជាពលរដ្ឋថៃ ដែលចង់ជិះរថយន្ត Tesla ផងដែរ ព្រោះថាបច្ចុប្បន្ននេះ រថយន្ត Tesla ដែលដាក់លក់នៅថៃ គឺត្រូវបាននាំចូលដោយឈ្មួញឯកជន ជាមួយនឹងតម្លៃពន្ធថ្លៃ ធ្វើឲ្យរថយន្តមានតម្លៃខុសគ្នា ៣ ដង បើប្រៀបធៀបជាមួយតម្លៃនៅសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ គេបានរំពឹងថា ប្រសិនបើ Tesla បើក showroom និង លក់រថយន្តដោយខ្លួនឯង នោះវាអាចកាត់បន្ថយតម្លៃរថយន្ត Tesla នៅថៃ បាន ៥០% ឯណោះ ហើយវានឹងអាចប្រកួតប្រជែងជាមួយនឹងរថយន្តចិន និងជប៉ុន នៅក្នុងទីផ្សារមួយនេះបានទៀតផង៕

ដកស្រងើពី៖ Sabay