Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

«My Love From The Star» Version ជប៉ុនមិនទាន់ចាក់ផង មហាជនទាយថាមានអ្វីកើតឡើងមុនបាត់

  • Print

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ Amazon Prime Video Japan បានចេញផ្សាយរូបភាព Teaser មួយសម្រាប់រឿងភាគផលិតសាឡើងវិញ យកលំនាំតាមរឿង «My Love From The Star»។

ក្នុងរឿងនេះ តារាសម្ដែងជប៉ុន Fukushi Sotai និង Mizuki Yamamoto នឹងដើរជាតួ Do Min Joon និង Cheon Songyi។ ស្របពេលក្រុមការងារបង្ហាញការតាំងចិត្តក្នុងការផលិតឲ្យបានល្អដូចរឿងដើម ក៏នៅមានមហាជនជាច្រើនជឿថា វាអាចនឹងមានរឿងពិបាកក្នុងការធ្វើយ៉ាងណាឲ្យទាក់ចិត្តអ្នកតាមដាន ស្របពេលខ្លះលាន់មាត់ថា គ្មានអ្នកណាជំនួសតំណែង Kim Soohyun និង Jun Jihyun បានទេ។

បើងាកទៅមើលរឿងដើម គឺ «My Love from the Star» Version កូរ៉េ ពិតជាមានអ្នកគាំទ្រច្រើនលើសលប់ មិនថានៅក្នុងប្រទេសកូរ៉េទេ សូម្បីនៅចិន និងបណ្ដាប្រទេសក្នុងអាស៊ីភាគច្រើន សុទ្ធតែពេញចិត្តខ្លាំង។

ទោះបីកន្លងមកច្រើនឆ្នាំមកនេះ មានភាពយន្តភាគជាច្រើនបង្ហាញខ្លួនជាបន្តបន្ទាប់ ប៉ុន្តែនៅតែមិនទាន់យកឈ្នះខ្លាំងពីរឿងនេះ ហើយអ្នកដែលធ្លាប់តាមដានហើយ ក៏នៅតែពេញចិត្តមើល «My Love From The Star» ម្ដងហើយម្ដងទៀតមិនធុញដែរ។

យ៉ាងណាក្ដី សម្រាប់រឿងដែលផលិតជា Version ជប៉ុន នេះ គ្រោងនឹងចេញផ្សាយនៅលើ Amazon Prime Video Japan ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២៕

 

ដកស្រង់ពី៖Sabay