Social Network

បន្ទាប់ពីរ៉ូលីន និងAthika ឥឡូវល្បិច Agency ធ្វើស៊ីតួៗ បានធ្លាក់មកដល់ រតនៈ វិសិដ្ឋ ហើយបន្ទាប់ពីរ៉ូលីន និងAthika ឥឡូវល្បិច Agency ធ្វើស៊ីតួៗ បានធ្លាក់មកដល់ រតនៈ វិសិដ្ឋ ហើយ

តារាសម្ដែងប្រុស រតនៈ ពិសិដ្ឋ ឆក់យកឱកាសបញ្ចេញភាពតានតឹងរបស់ខ្លួនដែលលាក់ទុកក្នុងចិត្ដជាយូរមកហើយនោះមកប្រាប់មហាជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួន ក្នុងពេលដែលរ៉ូលីនបើកកកាយរឿងAgency ធ្វើស៊ី ឬកេងចំណេញលើកម្លាំងញើសឈាមតួៗ។

វីដេអូក្នុងកម្មវិធីទូរទស្សន៍មួយដែលតារាសម្ដែង និងចម្រៀងភេទទី៣ រ៉ូលីន បង្ហាញពីល្បិចធ្វើបាបតួ និងកេងប្រវញ្ញលើកម្លាំងញើសឈាមតួ ត្រូវបានលោក រតនៈ ពិសិដ្ឋ យកមកបង្ហោះឡើងវិញដោយមានភ្ជាប់ឃ្លាថា ដំបូងឡើង លោកគិតថាមានតែលោកទេដែលជួបបែបនេះ ប៉ុន្ដែតាមពិតរ៉ូលីនក៏ធ្លាប់ជួបដូចលោកដែរ។

រតនៈ ពិសិដ្ឋ៖ “វាជាពាក្យដែលខ្ញុំលាក់ទុកក្នុងចិត្ត មិនអាចមានឱកាសនិយាយប្រាប់អ្នកទាំងអស់គ្នាបានដឹង…លូវគាត់និយាយចេញមកអស់ហើយ ដូចគ្នាណាស់ សង្ស័យមនុស្សតែមួយផងក៏មិនដឹង។ ហុីនេះហើយ រឿងពិត Rolin Missphtocity”។ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី២១ ខែមករា Sabay មិនទាន់អាចទាក់ទងលោក រតនៈ ពិសិដ្ឋ ដើម្បីលម្អិតព័ត៌មាននេះបាននៅឡើយទេ។

ប៉ុន្ដែរឿងរ៉ាវស្រដៀងគ្នានេះ ក៏មានតារាផ្សេងទៀតធ្លាប់ជួបដែរ ហើយបានតែបង្ហាញអារម្មណ៍អន់ចិត្ដខ្លួនតាមបណ្ដាញសង្គម គឺមានដូចជាតារាសម្ដែងប្រុសពូកែជិះស្កេតលោក អធិការជាដើម។ ត្បិតមិនអាចបញ្ចេញឈ្មោះ ឬក្រុមហ៊ុនទទួលការងារឲ្យតួក្នុងកម្មវិធីផ្សេងៗដែលតារាទាំងពីរដួងនេះ ធ្លាប់ជួបបញ្ហាជាមួយ ប៉ុន្ដែបើតាមរ៉ូលីន អះអាងថា មានAgency ខ្លះ ពេលម្ចាស់កម្មវិធីត្រូវការលោក បែរជាប្រាប់ថាលោករវល់ទាំងដែលមិនបានទាក់ទងទៅលោកផង ហើយរឿងតម្លៃខ្លួនវិញក៏កាន់តែយ៉ាប គឺប៉ុននេះ ថាប៉ុននោះ៕

ដកស្រង់ពី៖Sabay