Social Network

ប៉ាន់ ខែមម៉ានូ ទទួលបានតំណែងតួឯកពីរក្នុងពេលតែមួយទាក់ទងនឹងខ្សែជីវិតពិតរបស់សម្ដេចតេជោ?

បន្ទាប់ពីធ្លាយដំណឹងថា តារាសម្ដែងរាងខ្ពស់ស្រឡះ ប៉ាន់ ខែមម៉ានូ ទទួលបានឱកាសសម្ដែងជាតួអង្គឯកក្នុងMV “ជីវិតក្មេងវត្ដ" ដែលជាMV បង្ហាញពីជីវិតពិតរបស់សម្ដេចតេជោ កាលពីកុមារភាព។

នៅថ្ងៃនេះ លេចមុខលោកជាថ្មីទៀតនៅក្នុងចំណោមអ្នកសិល្បៈដែលនឹងថតខ្សែភាពយន្ដភាគរឿង "កូនប្រុសក្រោមពន្លឺព្រះរច័ន្ទពេញបូណ៍មី”។ លោក ប៉ាន់ ខែមម៉ានូ បានបញ្ចេញដំណឹងនេះតាមបណ្ដាញសង្គមFacebook នៅរសៀលថ្ងៃទី២០ ខែមករា ថា រូបលោក និងក្រុមការងារផលិតខ្សែភាពយន្តភាគរឿង"កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី" ទទួលបានការស្វាគមន៍ និងសំណេះសំណាលយ៉ាងកក់ក្ដៅបំផុតពីសំណាក់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង។

តាមរយៈសារ និងរូបថតដែលបានបញ្ចេញជាសាធារណៈនេះ លោក ប៉ាន់ ខែមម៉ានូ អាចនឹងទទួលបានឱកាសជាតួអង្គសំខាន់មួយទៀតក្នុងរឿងភាគ “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី” ក្រៅពីទទួលបានជាតួឯកក្នុង MV “ជីវិតក្មេងវត្ដ” ដែលកំពុងដឹកនាំសម្ដែងដោយលោក ហ្វៃ សំអាង។

ទាក់ទងរឿងនេះ Sabay មិនទាន់អាចទាក់ទងតារាប្រុសរូបនេះ ដើម្បីសូមបញ្ជាក់ការពិតនៅឡើយ គិតត្រឹមម៉ោង៤កន្លះ ថ្ងៃនេះ។ រូបថតដែលបានបង្ហោះដោយលោក ប៉ាន់ ខែមម៉ានូ គេឃើញមានវត្ដមានរបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កញ្ញា ចាន់នីកា និងលោក ជា វណ្ណារិទ្ធ ជាដើម។ តារាសម្ដែងទាំងនោះបានថតជុំគ្នាជាមួយនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង នៅខាងមុខទីបញ្ជាការដ្ឋានអង្គរក្ស៕

ដកស្រង់ពី៖Sabay