Social Network

ជំហានដ៏ធំ! Meta នឹងបង្កើតទីផ្សារ NFT ហើយក៏អាចប្រើជាមួយបណ្ដាញសង្គមទៀតផង

ក្រុមហ៊ុន Meta គ្រោងនឹងបង្កើតទីផ្សារ NFT ដែលអាចឱ្យអ្នកប្រើ អាចបង្កើតនិងលក់ NFT ដែលជាទ្រព្យកម្មសិទ្ធិឌីជីថល នេះបើយោងទៅតាម របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ។

បុត្រសម្ព័ន្ធរបស់ Meta គឺ Facebook និង Instagram កំពុងធ្វើការលើមុខងារមួយ ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហាញ NFT របស់ពួកគេនៅលើគណនីបណ្ដាញសង្គមរបស់ខ្លួន។

នេះបើយោងតាមប្រភព Financial Times។ គួរបញ្ជាក់ថា ថ្មីៗនេះ Meta បានដាក់ឱ្យដំណើរការសាកល្បង ការទូទាត់លុយគ្រីបតូ លើ WhatsApp ហើយក៏កំពុងពិចារណាពីការចាប់ផ្តើមទីផ្សារ NFT អាចឱ្យអ្នកប្រើប្រាស់ អាចទិញ និងលក់ទ្រព្យសម្បត្តិឌីជីថលរបស់ពួកគេផងដែរ។

បន្ថែមពីនេះ កាលពី ខែធ្នូ កន្លងទៅ ប្រធានគ្រប់គ្រង Instagram លោក Adam Mosseri បាននិយាយថា ពួកគេកំពុងធ្វើការយ៉ាងសកម្មនៅលើ NFT។ ដើម្បីយល់ច្បាស់ពី NFT បន្ថែម យើងនឹងលម្អិតអំពីបច្ចេកវិទ្យាមួយនេះ នៅអត្ថបទបន្ទាប់ទៀត៕

ដកស្រង់ពី៖sabay