Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Jisoo ក្លាយជាតារាស្រីឆ្នើម ដំបូងគេក្នុងកម្មវិធី DDU Korean Drama Awards នៅប្រទេសថៃ

  • Print

Jisoo សមាជិកក្រុម BLACKPINK កំពុងទទួលបានការទទួលស្គាល់ពីជំនាញសម្តែងរបស់នាងយ៉ាងខ្លាំងពីមហាជន។ ថ្មីៗនេះក្នុងកម្មវិធីប្រគល់ពានរង្វាន់ DDU Korean Drama Awards លើកទី២ នៅប្រទេសថៃ តារាស្រីរូបស្រស់រូបនេះទទួលបានពានរង្វាន់ជាតួឯកស្រីឆ្នើមប្រចាំឆ្នាំ។

នៅថ្ងៃទី ២០ ខែមករានេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េជាច្រើនបានចេញផ្សាយព័ត៌មានរបស់តារាស្រីរូបស្រស់ដែលឈ្នះពានរង្វាន់តារាសម្តែងថ្មីដំបូងរបស់នាងនៅក្នុងកម្មវិធី ២nd DDU Awards (Thailand Korean Drama Awards)។

Jisoo បានពង្រឹងអាជីពសម្តែងរបស់នាង បន្ទាប់ពីនាងបានបង្ហាញខ្លួនជាលើកដំបូងជាមួយរឿង "Snowdrop" របស់ JTBC ដែលបានចាក់ផ្សាយជាលើកដំបូងនៅថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2021។ ជាលទ្ធផល Jisoo បានដាក់ចិត្តប្រឹងសម្ដែងគួបផ្សំជាមួយសមត្ថភាពពិសេស ទើបទទួលបានលទ្ធផលយ៉ាងល្អឥតខ្ចោះ ថែមទាំងបានឈ្នះពាន "តារាសម្ដែងថ្មីល្អបំផុត" ជាលើកដំបូងរបស់នាងនៅក្នុងប្រទេសថៃ៕

ដកស្រង់ពី៖Sabay