Social Network

Ford Cambodia បើកទទួលការកក់ជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មី ២០២៣

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា បានប្រកាសបើកទទួលការកក់ជាផ្លូវការជាមួយនឹងរថយន្ត Ford Ranger ស៊េរីថ្មី ២០២៣ ជាមួយនឹងតម្លៃពិសេស។

អស់រយៈពេលជាច្រើនឆ្នាំហើយដែលរថយន្ត Ford បានរក្សានូវភាពរឹងមាំ និងសមត្ថភាពលើសពីដៃគូប្រកួតប្រជែង ហើយឆ្នាំនេះ Ford សម្រេចចិត្តបញ្ចេញនូវរូបរាងថ្មីទាំងស្រុងនៃត្រកូល Ford Ranger ដើម្បីឲ្យកាន់តែមានភាពលេចធ្លោ និងជាពិសេសនឹងផ្តល់នូវរូបរាង បទពិសោធន៍ថ្មីជូនដល់អតិថិជន។

ជឿជាក់ថាតាមរយៈការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងនេះ Ford Ranger ស៊េរីថ្មីនេះនឹងបំបែកកំណត់ត្រាលក់ថ្មីជាមួយនឹងតូលេខដ៏ច្រើនពុំធ្លាប់មាន។ រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ បានបំពាក់ជាមួយនឹងម៉ាស៊ីន Bi-Turbo ស៊េរីថ្មី ប្រអប់លេខ ១០ វគ្គអូតូ ដែលធ្វើឲ្យការបើកបរមានភាពរលូន។

ហើយអ្វីដែលអតិថិជនទាំងអស់គ្នាកំពុងតែទន្ទឹមរង់ចាំនោះ បានមកដល់ហើយ ពោលគឺការ បំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេមួយជុំវិញរថយន្តតែម្តង សេនសឺផ្នែកខាងមុខ និងផ្នែកខាងក្រោយ បូករួមជាមួយនឹងអេក្រង់បញ្ឈរទំហំធំរហូតដល់ទៅ ១២ អុីញ ដែលផ្តល់រូបភាពរស់រវើក និងទិន្នន័យយ៉ាងលម្អិត។កុងទ័រឌីជីថលរចនាថ្មីទាំងស្រុងទំហំ 8 អ៊ីញ ក្រៅពីនេះនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលជួយសម្រួលដល់អ្នកប្រើប្រាស់ជាច្រើនទៀតដូចជា៖

ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (On- and Off- Road Drive Modes) ដែលកាលពីមុនមានបំពាក់តែប្រភេទ Ranger Raptor តែប៉ុណ្ណោះ តែឥឡូវនេះប្រព័ន្ធនេះក៏មានបំពាក់លើរថយន្ត Ford Ranger ស៊េរីថ្មី ២០២៣ដែរ។

ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ និងការបំពាក់នូវម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយ។ រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ មាន ៥ ពណ៍សម្រាប់ជ្រើសរើសដូចជា៖ ស ខ្មៅ ប្រផេះ ទឹកប្រាក់ និងទឹកក្រូច។

ដកស្រង់ពី៖sabay