Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពុទ្ធោអើយ! តារាជនជាតិបារាំងម្នាក់ធ្លាប់មកថតរឿងនៅកម្ពុជា ស្លាប់ហើយដោយហេតុការណ៍ចៃដន្យបំផុត

  • Print

នៅព្រឹកនេះ មានព័ត៌មានគួរឲ្យសោកស្ដាយមួយ ដោយលោក ហ្កាស្ប៉ារដ៍ អ៊ុយលីយែល (Gaspard Ullie) ដែលជាតារាភាពយន្តបារាំងទទួលមរណភាពហើយនៅអាយុ ៣៧ឆ្នាំ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដោយសារគ្រោះថ្នាក់ពេលលេងស្គីលើទឹកកក។

គេនៅចាំបានថា តារាសម្ដែងរូបនេះ បានមកស្នាកនៅកម្ពុជារយៈពេល ៥ខែ ដើម្បីថតខ្សែភាពយន្តរឿង «ទំនប់ទប់មហាសមុទ្រប៉ាស៊ីហ្វិក» ឬ «The Sea Wall» ឬជាភាសាបារាំងហៅថា «Un barrage contre le Pacifique»។ លោក ហ្កាស្ប៉ារដ៍ អ៊ុយលីយែល គឺជាមនុស្សដែលមានចរិតរួសរាយរាក់ទាក់ ជាមួយនឹងក្រុមការងារទាំងអស់ មិនចេះឆ្មើងឡើយ មិនថាចំពោះក្រុមការងារបារាំង ឬខ្មែរ។

ការបាត់បង់ លោក ហ្កាស្ប៉ារដ៍ អ៊ុយលីយែល ពិតជារឿងដ៏សែនក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ហើយក្រុមការងារក៏ដូចជាអ្នកគាំទ្រសូមសម្ដែងនូវមរណទុក្ខចំពោះតារាប្រុសដ៏ឆ្នើមរូបនេះ សូមឲ្យលោកបានទីកាន់ទីដ៏សែនស្ងប់កុំបីខាន៕

ដកស្រង់ពី៖Sabay