Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Toyota ចេញ​ម៉ូដែល​ឡាន SUV ថ្មី ប្រើម៉ាស៊ីនធំដូច Tundra គ្រោងជំនួសតំណែង Land Cruiser

  • Print

អស់រយៈពេលជាង ១០ឆ្នាំហើយ នៅទីបំផុតក្រុមហ៊ុន Toyota បានបញ្ចេញគំរូរថយន្ត SUV ថ្មី គឺម៉ូដែល Sequoia ឆ្នាំ២០២៣ ដែលមានការឌីហ្សាញជាថ្មីឡើងវិញ ជាពិសេសវាអាចនឹងបំពាក់ម៉ាស៊ីនខ្លាំងដូចរថយន្តភីកអាប់ Tundra ដែរ ដោយគេជឿជាក់ថា វានឹងអាចចេញមកជំនួសតំណែង Land Cruiser បាន។

តាមរយៈរូបភាពគំរូដំបូងបំផុតនៃរថយន្ត Toyota Sequoia ដែលទើបបង្ហាញចេញ បានត្រឹមតែឃើញផ្នែកចំហៀងស្តាំខាងក្រោយបន្តិច ដោយរួមមានចង្កៀងស្តុប ដៃទ្វារ បង្អួចក្រូមេ និងកង់រថយន្ត។

រថយន្តនេះ នឹងត្រូវផលិតឡើងលើគ្រោងឆ្អឹង TNGA-F ថ្មីរបស់ Toyota ដែលវាបានបំពាក់រួចមកហើយ នៅលើ Tundra និង Land Cruiser។ ក្រៅពីនេះ កញ្ចប់បរិក្ខារ និងបច្ចេកវិទ្យាដែលមាននៅលើ Tundra ក៏អាចនឹងមាននៅក្នុងម៉ូដែល Sequoia នេះដែរ។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍បំផុតគឺម៉ាស៊ីន ពោលគឺម៉ាស៊ីន V6 Twin-Turbo ដែលផលិតបានកម្លាំង ៣៤៨សេះ ឬ៣៨៩សេះ បំពាក់លើ Tundra ក៏ដូចជាម៉ាស៊ីនថ្មី iForce MAX Twin-Turbo V6 Hybrid ដែលផលិតបានកម្លាំង ៤៣៧សេះ ក៏នឹងអាចមាននៅលើ Toyota SUV ថ្មីនេះដែរ។

គេរំពឹងថា ក្រុមហ៊ុន Toyota នឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតអំពី Sequoia ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយរូបភាពខាងលើ គឺជារូបភាពដំបូងមុនបញ្ចេញរូបភាពពេញលេញផ្លូវការ៕

ដកស្រង់ពី៖sabay