Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទម្លាយតម្លៃនាំចូលឡាន Tesla Model X មួយគ្រឿង ត្រូវចាយលុយអស់ប៉ុន្មាន?

  • Print

រថយន្តអគ្គិសនីកំពុងមានទីផ្សារច្រើននៅខ្មែរ តែបើនិយាយពីតម្លៃវិញមួយគ្រឿងៗក៏ច្រើន។ ដោយសារវាជាប្រភេទរថយន្តអគ្គិសនី និងមានតម្លៃថ្លៃគួរសម តែបើយើងក្រឡេកមកមើលតម្លៃនាំចូលឡានវិញក៏មិនណយដែរ។

ជាក់ស្ដែងសម្រាប់រថយន្ត Tesla Model X ស៊េរីឆ្នាំ២០១៦ មួយគ្រឿងនេះវិញមុនពេលមកដល់ខ្មែរត្រូវចំណាយច្រើនគួរសម។ តាមប្រភពពី Auto US Direct Cambodia បានបង្ហាញពីតម្លៃនាំចូលឡានTesla Model X ស៊េរីឆ្នាំ២០១៦ ពីអាមេរិកផ្ទាល់ ដែលត្រូវចំណាយដូចខាងក្រោម៖

  • តម្លៃឡាន ៦ ០៩៩៩ដុល្លារ (តម្លៃនៅអាមេរិក)
  • តម្លៃពន្ធនាំចូល ១៩ ០០៥ដុល្លារ
  • តម្លៃដឹកជញ្ជូន ២ ៤៥០ដុល្លារ
  • តម្លៃឯកសារនៅខ្មែរ ៧០០ដុល្លារ
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុន ៤ ០០០ដុល្លារ

ដូចនេះសម្រាប់តម្លៃសរុបទាំងអស់របស់ Tesla Model X ស៊េរីឆ្នាំ២០១៦ មានតម្លៃខ្ទង់ ៨៨ ០៥៣ដុល្លារ។ សម្រាប់រថយន្តអគ្គិសនី Tesla Model X ស៊េរីឆ្នាំ២០១៦ មួយទឹកនេះបើគ្រាន់តែគិតពីតម្លៃនាំចូលសរុបមុនពេលទម្លាក់នៅខ្មែរវាត្រូវចំណាយលុយអស់ខ្ទង់ ២៧ ០៥៤ដុល្លារ។

ដកស្រង់ពី៖sabay