Social Network

Moonbyul ស្រក់ទឹកភ្នែកម៉ាត់ៗ ពេលជួប Taeyeon ឯហេតុផលពីក្រោយនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល

នៅពេលដែល Moonbyul (MAMAMOO) អ្នកដែលជាអ្នកគាំទ្រស្មោះស្ម័គ្ររបស់ Girls’ Generation បានជួបនឹង Taeyeon ក្នុងកម្មវិធី Amazing Saturday នាងស្រាប់តែយំភ្លាមមួយរំពេច ហើយហេតុផលពីក្រោយនឹងធ្វើឲ្យអ្នករំជួលចិត្ត។

Moonbyul បានវិលមកវិញជាមួយនឹង អាល់ប៊ុមតូចមួយមានឈ្មោះថា 6sequence ហើយក៏បានចេញព្រមជាមួយនឹងបទមានចំណងជើងថា «Lunatic» ដែរ។ Comeback លើកនេះក៏មិនខុសពីលើកមុនដែរ ដោយនាងត្រូវចូលរួមកម្មវិធីហូរហែ ជាការ Promote អាល់ប៊ុមថ្មីរបស់ខ្លួនផង។

រវល់ពេក សឹងរកពេលសម្រាកគ្មាន ហើយក៏មិនមានពេលយកចិត្តទុកដាក់ពីអារម្មណ៍ខ្លួនឯងដែរ រហូតដល់ពេលនាងបានជួបជាមួយនឹង Idol យូរឆ្នាំ គឺ Taeyeon។ «ខ្ញុំចាំបានថាខ្ញុំតែងសួរខ្លួនឯងថា “ម៉េចបានយំ?” ហើយជូតទឹកភ្នែកខ្លួនឯងរហូត។

វាជាអ្វីដែលខ្ញុំមិនដែលជួបអារម្មណ៍បែបនេះពីមុន។ នៅពេលបងស្រី Taeyeon ហៅឈ្មោះខ្ញុំ ហើយនិយាយថា “Byul-ah” ត្រឹមពាក្យមួយម៉ាត់ហ្នឹងទេ តែពិតជាធ្វើឲ្យខ្ញុំក្ដុកក្ដួលខ្លាំង ហើយមានអារម្មណ៍ថាដូចជាចាក់ដោតបេះដូងខ្ញុំមែនទែន។ គាត់នៅបាននិយាយបន្ថែមទៀតថា “ប្អូនខំប្រឹងខ្លាំងណាស់ ប្អូនពិតជាធ្វើបានល្អ”» នេះជាការបង្ហាញរបស់ Moonbyul៕

ដកស្រង់ពី៖Sabay