Social Network

បានកូន២មិនទាន់អស់ចិត្ត ឥឡូវ Jay Chou ប្រកាសថាប្រពន្ធកំពុងទម្ងន់កូនទី ៣ហើយ

តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងជនជាតិតៃវ៉ាន់ Jay Chou និងភរិយា Hannah Quinlivan កំពុងត្រៀមខ្លួនទទួលស្វាគមន៍កូនទី ៣ របស់ពួកគេនាពេលខាងមុខ។

ជាក់ស្ដែងកាលពីថ្ងៃទី ១៧ ខែមករា ប្ដីប្រពន្ធមួយគូនេះ ទើបតែបានអបអរសាទរថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ ៧ឆ្នាំ ហើយស្រាប់តែប្រកាសពីដំណឹងល្អនៃកំណើតកូនទី ៣ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២តែម្ដង មានន័យថាក្រោយមួយថ្ងៃនៃថ្ងៃខួបកំណើគម្រប់ ៤៣ឆ្នាំរបស់ Jay Chou កាលពីថ្ងៃទី១៨។

ពេលបង្ហោះរូបភាពលើ Instagram ភរិយាតារាចម្រៀងដ៏ល្បីរូបនេះក៏បានសរសេរ Caption ពីលើនោះដែរ ដោយបង្ហាញតម្រុយខ្លីថា៖ «លេខរៀងទី ៥ នឹងមកដល់ឆាប់ៗ» បន្ថែមដោយ Hashtag #teamboy or #teamgirl?

ឯ Jay Chou ជាស្វាមីបានបង្ហោះរូបភាពភរិយារបស់ខ្លួន ដែលកំពុងពពោះចំៗតែម្ដង ដូច្នេះគ្មានអ្វីត្រូវសង្ស័យទៀតទេ។ យ៉ាងណាមិញ ពេលទើបរៀបការហើយភ្លាមៗ Jay Chou ធ្លាប់បាននិយាយថា លោកចង់បានកូន ៥នាក់ ហើយមកដល់ពេលនេះសង្កេតឃើញថាបំណងប្រាថ្នារបស់លោកបានសម្រេចហើយ។

ជាមួយគ្នានេះដែរ កូនទី ១ របស់លោកនិងភរិយា គឺជាកូនស្រីមានឈ្មោះថា Hathaway និងកូនប្រុសទី ២ ឈ្មោះថា Romeo អាយុ ៤ឆ្នាំ ហើយឆាប់ៗកូនទី ៣ នឹងបង្ហាញខ្លួន៕

ដកស្រង់ពី៖Sabay