Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះការគាំទ្របទ"វាលអស់និស្ស័យ” ឥឡូវ ជា សុភា លេចដំណឹងល្អមួយទៀតហើយ!

  • Print

ខណៈដែលបទ “វាលអស់និស្ស័យ” កំពុងល្បីខ្លាំងតាមបណ្ដាញសង្គម Tik Tok ស្រាប់តែលេចដំណឹងថាអ្នកគ្រប់គ្រងផលិតកម្ម Share Media ចាត់ទុកម្ចាស់បទនេះ ជាតារាចម្រៀងជួរមុខ ឬតារាចម្រៀងប្រុសសំខាន់ម្នាក់នៅក្នុងផលិតកម្ម។

ម្ចាស់បទ “វាលអស់និស្ស័យ” លោក ជា សុភា បានប្រឡូកក្នុងវិស័យសិល្បៈប្រមាណ៦ឆ្នាំហើយ ប៉ុន្ដែកេរ្ដិ៍ឈ្មោះរបស់លោក ទើបតែល្បីខ្លាំង ក្រោយពីបទ"អាចរួមទុក្ខ មិនអាចរួមសុខ" និងបទ “វាលអស់និស្ស័យ”ល្បី។ តាមពិតបទទាំងនេះលោកបានច្រៀង និងបង្ហោះតាមបណ្ដាញសង្គមYoutube យូរមកហើយ ប៉ុន្ដែគេទើបតែចាប់អារម្មណ៍ និងល្បីខ្លាំង រហូតដល់អ្នកលេងTik Tok បង្ហាញមុខលោកជាមួយបទចម្រៀងនេះ។

អ្នកគ្រប់គ្រងទូទៅ នៃផលិតកម្ម Share Media និយាយថា ជា សុភា គឺជាតារាចម្រៀងលេចធ្លោម្នាក់ក្នុងចំណោមអ្នកចម្រៀង៤ ទៅ៥នាក់ផ្សេងទៀតដែលកំពុងមានវត្ដមាននៅក្នុងផលិតកម្មលោក។ សម្រាប់ដើមឆ្នាំ២០២២ លោកត្រៀមចេញបទថ្មីៗចំនួន១០បទ ក្នុងនោះក៏មានបទលោក ជា សុភា ច្រៀងផងដែរ។

អ្នកគ្រប់គ្រងរូបនេះបន្ថែមថា ក្នុងចំណោមចម្រៀងទាំង១០បទនេះ ជា សុភា នឹងច្រៀងបទមនោសញ្ចេតនាបែបអប់រំមួយទាក់ទងនឹងហានិភ័យ នៃការបើកបរ ឬបញ្ហាគ្រោះថ្នាក់ចរាចណ៍នៅលើដងផ្លូវ។ ក្រោយពីចេញបទថ្មីទាំងនេះ ផលិតកម្មក៏សង្ឃឹមថា កេរ្ដិ៍ឈ្មោះរបស់លោក ជា សុភា កាន់តែល្បីថែមមួយកម្រិតទៀត។

បច្ចុប្បន្ន លោក ជា សុភា មានវ័យ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្ដកំពង់ស្ពឺ។ តារាចម្រៀងរូបនេះ ធ្លាប់ជាបេក្ខភាពប្រឡងក្នុងកម្មវិធី "Cambodia Idol” និងកម្មវិធី “The Voice of Cambodia” តាំងពីឆ្នាំ២០១៤ និងឆ្នាំ២០១៥។ ប៉ុន្ដែកាលណោះលោកមិនទទួលបានលទ្ធផលល្អនោះទេ ទើបក្រោយមកលោកចេញមកច្រៀងក្នុងផលិតកម្ម Share Media នូវOriginal Song ជាច្រើន។

បទល្បីខ្លាំង គឺបទ"អាចរួមទុក្ខ ម្ដេចមិនអាចរួមសុខ” និងមួយទៀត គឺបទ “វាលអស់និស្ស័យ”ដែលកំពុងល្បីខ្លាំងក្នុងបណ្ដាញសង្គមTik Tok នេះ៕

  

ដកស្រង់ពី៖Sabay