Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើថាប្រើ គឺប្រើឲ្យអស់ថ្លៃ! កាបូបច្នៃម៉ូដផ្ទាល់ដោយ V ក៏អាចទុកដាក់សុនខបានដែរ

  • Print

សម្ភារៈដែល សមាជិក BTS ច្នៃម៉ូដផ្ទាល់ បានបង្ហាញចេញជាបន្តបន្ទាប់ តាំងពីឈុតខោអាវ ខ្សែក ក៏ដូចជាកាបូបជាដើម។ លើកយកតែ ឥវ៉ាន់ របស់ V គឺ កាបូប ពិតជាទទួលបានការគាំទ្រខ្លាំង ព្រោះគ្រាន់តែបង្ហាញភ្លាម ចំនួនកុម្ម៉ង់កើនឡើងយ៉ាងច្រើន ហើយអស់ពីស្តុកមួយពព្រិចភ្នែក។

ដូច្នេះមានតែអ្នកសំណាងប៉ុណ្ណោះដែលទិញទាន់។ ដោយសារកាបូបនេះ ច្នៃចេញពីគំនិតផ្ទាល់របស់ V បូករួមនឹងភាពស្រស់ស្អាត របស់វាទៀតកាន់តែទប់ចិត្តអ្នកទិញ មិនទិញមិនបាន ពិសេសគឺ ARMY។

អ្នកដែលទិញកាបូបនេះបាន ក៏បានទទួលរបស់ ក្រោយកុម្ម៉ង់ទិញរួច ហើយគេក៏បានបង្ហាញថាអ្វីដែលមានក្នុងកញ្ចប់ឥវ៉ាន់ដែរ គឺ Tips មួយចំនួនដែល V ផ្ញើជូនម្ចាស់ឥវ៉ាន់។ អ្វីដែលកាន់តែភ្ញាក់ផ្អើល V ក៏បានបញ្ជាក់ក្នុងក្រដាសថា កាបូបនេះក៏អាចប្រើទុកយួរកូនឆ្កែតូចៗដែរ។

សំណួរ: សម្រាប់គំនិតអ្នក តើអ្វីដែលសំខាន់ពីផលិតផលនេះ? ចម្លើយ: វាជាកាបូបដែលច្នៃចេញម៉ូដពិសេស សំណួរ: មាន Tips អ្វីសម្រាប់ការប្រើប្រាស់កាបូបនេះទេ? ចម្លើយ: អ្នកក៏អាចប្រើទុកដាក់ឆ្កែយួរដែរ។ ដោយសារតែមានទំហំធំ ដូច្នេះវាពិតជារឿងងាយស្រួលក្នុងការធ្វើបែបនេះ ហើយ V ក៏និយាយមិនខុសដែរ។ អ្នកណាថា កាបូបដាក់បានតែសម្ភារៈ ឬខោអាវនោះ?

ដកស្រង់ពី៖Sabay