Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទើបដឹង! MGI ២០២១ សុតធីតា ជាFan វណ្ណដា ថែមទាំងសំណូមពររឿងមួយទៀតផង

  • Print

 

បវរកញ្ញា Miss Grand Cambodia ២០២១ កញ្ញា ប៉ូគីមថេង សុតធីតា គឺជាអ្នកគាំទ្រតារាចម្រៀងដ៏ល្បីគឺលោក វណ្ណដា ព្រោះតែលោកមានចំណុចពិសេសៗជាច្រើន។

នៅថ្ងៃនេះ បវរកញ្ញា Miss Grand Cambodia ២០២១ កញ្ញា ប៉ូគីមថេង សុតធីតា បាន Live វីដេអូ នៅលើផេកហ្វេសប៊ុកផ្ទាល់ ដោយបាននិយាយលេងជាមួយហ្វេនៗដែលជាអ្នកគាំទ្រនាង ស្រាប់តែសួរ ដល់ចំណុចដែលប្រិយមិត្តសួរសំនួរទៅកាន់នាងត្រង់ចំណុចថា តើនាងជា Fan របស់លោក វណ្ណដា មែនទេ? ព្រោះស្របពេលនាងកំពុង Live មានសំឡេងចំរៀងរបស់វណ្ណដា លឺល្វើយៗដែរ។

ស្របពេលនោះស្រាប់តែ កញ្ញា សុតធីតា បានតបសាររបស់អ្នកសួរ ដោយនាងបានឆ្លើយថា ខ្ញុំគឺជា Fan របស់ វណ្ណដា ខ្ញុំចូលចិត្តគាត់ ព្រោះគាត់ច្រៀងភាគច្រើនទាក់ទងឧបករណ៏ភ្លេងខ្មែរ ទាក់ទងអ្វីដែលជារបស់ខ្មែរយើង ហើយខ្ញុំក៏ចង់សំណូមពរទៅគាត់ដែរ ចង់ឲ្យគាត់ច្រៀងទាក់ទងនឹងវប្បធម៌ខ្មែរឲ្យបានច្រើនថែមទៀត។

រម្លឹកផងដែរថា វណ្ណដា ក្លាយជាតារារ៉េបដ៏ល្បីដែលនាំយកវប្បធម៌ខ្មែរឲ្យពិភពលោកបានស្គាល់តាមរយៈបទចម្រៀងល្បីៗរបស់លោក ជាពិសេស ក្រោយចេញបទ «Time To Rise» ដែលមានគំនិតថែរក្សាមរតកដូនតា ដោយបានអញ្ជើញលោកព្រឹទ្ធាចារ្យ គង់ ណៃ មករួមធ្វើបទជាមួយ ដោយ Mix បញ្ចូលគ្នារវាងទម្រង់ភ្លេងចាប៉ី និងទម្រង់សម័យហ៊ីបហប បង្កើតជាបទចម្រៀងដ៏អស្ចារ្យបំផុត ដោយទទួលស្គាល់ថាបទចម្រៀងនេះពិតជាល្បីខ្លាំងបំផុត ជាពិសេសលើ TikTok រហូតនាំចិត្តអ្នកនិយមលេងបណ្ដាញសង្គម បង្កើត Content ថ្មីៗច្រើនខុសៗគ្នា លើសពី ៧ពាន់ដងទៅទៀត។

ដកស្រង់ពី៖Sabay