Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការបេឡា បង្ហើបទិសដៅថ្មី ក្រោយប្រឡងធ្លាក់បាក់ឌុប

  • Print

តារាសម្ដែងស្រីវ័យក្មេង កាបេឡា បង្ហាញផែនការសកម្មភាពរបស់ខ្លួនសម្រាប់ឆ្នាំ២០២២ បន្ទាប់ពីប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិធ្លាក់។ កញ្ញា សម្រេចដាក់ឈ្មោះជាសិស្សស្វ័យរិន ដើម្បីមានឱកាសប្រឡងឆ្នាំក្រោយ ហើយឆ្នាំនេះកញ្ញានឹងចូលរឿងថ្នាក់បរិញ្ញាប័ត្ររងហើយ។

បន្ទាប់ពីបញ្ចេញសារខូចចិត្ដ និងLive ចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការប្រឡងបាក់ឌុបប៉ុន្មានថ្ងៃជាប់គ្នាតាមបណ្ដាញសង្គម ឥឡូវនេះកញ្ញា បានសុំយោបល់ពីអ្នកគាំទ្រ ជាពិសេសរៀមច្បងឲ្យជួយជ្រើសរើសសាកលវិទ្យាល័យមួយសម្រាប់នាងរៀនថ្នាក់បរិញ្ញាប័ត្ររង។ ការបេឡា៖ “ជួយផ្ដល់យោបល់បន្ដិចបានទេ បងៗតើគួរជ្រើសរើសសាកលវិទ្យាល័យ...ខ្ញុំចង់រៀនផ្នែកគ្រប់គ្រង”។

សូមរំលឹកថា កាបេឡា គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានជ្រើសរើសយកមុខវិជ្ជាវិទ្យាសាស្ដ្រ ហើយបានប្រឡងធ្លាក់ក្នុងឆ្នាំ២០២២ នេះ។ ក្រៅពីការសិក្សា កាបេឡា ត្រូវបានគេមើលឃើញថា ជាក្មេងស្រីដ៏មមាញឹកម្នាក់ក្នុងការងារសម្ដែងផង និងមើលការខុសត្រូវនៅក្នុងរីសតរបស់គ្រួសារនាងមួយនៅខេត្ដកំពតទៀតផង៕

ដកស្រង់ពី៖Sabay