Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាល់ប៊ុម 'B' របស់ BamBam ឈរលើតារាងកំពូល iTunes ក្នុង ៣០ ប្រទេសក្នុងនោះមានកម្ពុជាដែរ

  • Print

 

អាល់ប៊ុមតូចទីពីរដែលរំពឹងទុកយ៉ាងខ្ពស់ 'B' របស់ BamBam បានឈរនៅលើកំពូលតារាង iTunes ទូទាំងពិភពលោកបន្ទាប់ពីការចេញផ្សាយនៅថ្ងៃទី ១៨ ខែមករា។

អាល់ប៊ុមនេះមានចំនួនប្រាំមួយបទ ដែលបានបង្ហាញខ្លួនជាប់គ្នា និងទទួលបានលេខ១ នៅលើតារាងអាល់ប៊ុម iTunes ទូទាំងពិភពលោក និងតារាងអាល់ប៊ុម iTunes អឺរ៉ុប ដែលបានក្លាយជាអាល់ប៊ុមដំបូងគេបង្អស់។

លើសពីនេះ 'B' បានឈរនៅលើកំពូលតារាងអាល់ប៊ុម iTunes នៅក្នុងតំបន់ចំនួន 30 ផ្សេងៗគ្នា រួមទាំងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ូឡូញ ហ្វីលីពីន នូវែលសេឡង់ បារាំង ប៉េរូ ប្រេស៊ីល ឈីលី ស៊ុយអែត និងច្រើនទៀត។

ទន្ទឹមនឹងនោះ អាល់ប៊ុមតូចនេះមានចំណងជើងថា "Who Are You" បកស្រាយជាមួយ Seulgi សមាជិកក្រុម Red Velvet និងបទចម្រៀងនាំមុខ "Slow Mo" ដែលសហការនិពន្ធរវាង BamBam និងតារាចម្រៀងអាមេរិក Pink Sweat$ ។

យ៉ាងណាមិញគិតត្រឹមថ្ងៃទី ១៩ ខែមករា KST បទ "Slow Mo" ត្រូវបានគេមើលឃើញថាកំពុងឈរនៅលើកំពូលតារាងបទចម្រៀង iTunes នៅក្នុងប្រទេសចំនួន ១៩ រួមមាន អាហ្សង់ទីន ប្រេស៊ីល អែលសាល់វ៉ាឌ័រ ម៉ុងហ្គោលី ហ្វីលីពីន ថៃ រួមមានប្រទេសជាច្រើនផ្សេងទៀត៕

ដកស្រង់ពី៖Sabay