Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដំបូងផ្អាកដោយសារ អូមីក្រុង តែពេលនេះ Grammy Awards ប្រកាសថ្ងៃកម្មវិធីច្បាស់ហើយ

  • Print

កម្មវិធី Grammy Awards លើកទី ៦៤ បានប្រកាសជាផ្លូវការនូវកាលបរិច្ឆេទ្ធ និងទីតាំងកម្មវិធីហើយ។ ព័ត៌មានពី New York Times បានរាយការណ៍ថា កម្មវិធីនឹងធ្វើឡើងនៅ MGM Grand Garden Arena នៅ Las Vegas ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២២។

ជាក់ស្ដែង ថ្មីៗកន្លងទៅ Recording Academy បានប្រកាសថា កម្មវិធីនេះត្រូវផ្អាកសិន ដោយសារឥទ្ធិពលនៃមេរោគថ្មីជំងឺកូវីដ១៩ ដែលមានឈ្មោះថា អូមីក្រុង មានការរីករាលដាលច្រើន។

យ៉ាងណាមិញ សម្រាប់ BTS ក៏មានឈ្មោះឈរឈ្មោះដណ្ដើមពាន Best Pop Due/Group Performance ហើយស្របពេលដែលកម្មវិធីបញ្ជាក់ច្បាស់ពីថ្ងៃ និងទីតាំងនៃកម្មវិធី ក៏មានការឲ្យដឹងថា BTS ក៏គ្រោងនឹងចូលរួមនៅខែមេសា ខាងមុខដែរ៕

ដកស្រង់ពី៖Sabay