ស្ទើរស្រក់ទឹកភ្នែក! បទចំរៀងរបស់ PACQUIAO ច្រៀងរៀបរាប់ ពីជីវិតអ្នកប្រដាល់ ដើម្បីជួយសង្គ្រោះប្រជាជនខ្លួន
- Details
- Category: Other News
កេរិ៍ឈ្មោះ របស់កីឡាករប្រដាល់ សញ្ញាតិហ្វីលីពីន លោក Manny Pacquiao បានធ្វើអោយមនុស្សគ្រប់ គ្នាកោតសរសើរ គ្រប់គ្នាពេញពិភពលោក ដោយសារតែអំពើ មនុស្សធម៌របស់លោក។
ទើបតែពេលថ្មីៗ នេះ លោក Pacquiao បានបរិច្ចាគប្រាក់ ចំនួន៦០លានដុល្លារ ទៅដល់អង្គការមនុស្សធម៌ ដើម្បីជួយសង្គ្រោះជនរងគ្រោះនានា។ មុនការប្រកួតរវាង Pacquiao និង Floyd ទំព័រកីឡាមួយ Trboxing បានដាក់បង្ហាញពីវីដេអូ ចំរៀងមួយបទមាន ចំណងជើងថា “Lalaban Ako” ជាភាសាអង់គ្លេស មានន័យថា ” I Will Fight” ដែលបទចំរៀងនោះច្រៀងដោយ លោក Manny Pacquiao ច្រៀងរៀបរាប់ពីជីវិត ជាអ្នកប្រដាល់ ខិតខំប្រឹងប្រែប្រកួត លើសង្វៀនទោះរងរបួស បែកឈាមដាបពេញមុខ ដើម្បីជួយសង្គ្រោះ ប្រជាជនហ្វីលីពីន កំពុងតែជួបទុក្ខលំបាកវេទនា។
ដកស្រង់ពី៖ khmer-note