ស្វាមី សួស វីស្សា បញ្ចេញរឿងពិតនៅពីក្រោយការ Live ធ្វើឡិកឡក់ នាំឲ្យមានការភ្ញាក់ផ្អើលប៉ុន្មានថ្ងៃមុននេះ!
- Details
- Category: Other News
លោកថមមី និងភរិយា សួសវីហ្សា កាលពីពេលថ្មីៗនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
បន្ទាប់ពីអ្នកទាំងពីLive លក់ផលិតផល រហូតទទួលបានអ្នកចូលមើលដល់ទៅ១២០kជាង ដោយសារអ្នកទាំងពីរបានបង្កើតភាពសប្បាយរីករាយនៅក្នុងនោះផងដែរ។ លោក ថមមី បានឲ្យ Sabay ដឹងថា តាមពិតទៅគ្រប់គ្នាអាចមើលមកថា ប្តីប្រពន្ធរបស់លោក លេងសប្បាយៗឡិកឡក់ ពេលខ្លះក៏តែងខ្លួនជាភេទទី៣ ដោយធ្វើកាយវិការយ៉ាងណាឲ្យមហាជនមានការគាំទ្រ នឹង ទទួលបាននូវភាពសប្បាយរីករាយ ហើយអ្វីដែលពិសេសនោះគឺលោកធ្វើបែបនេះចង់ឲ្យប្រពន្ធរបស់លោក សប្បាយចិត្តតែប៉ុណ្ណោះ ដោយលោកសុខចិត្តធ្វើបែបយ៉ាងដើម្បីឲ្យតែនាងបានសប្បាយចិត្ត។
លោក ថមមី បានឲ្យដឹងទៀតថា គ្រប់គ្នាមើលមកលោកលេងសប្បាយៗឡិកឡក់បែបនេះ តែធាតុពិតនៅខាងក្រៅលោកកម្រលេងណាស់ គឺលោកលេងតែជាមួយប្រពន្ធរបស់លោកតែប៉ុណ្ណោះ ។ លោកថមមី និយាយថា «ខ្ញុំលេងតែជាមួយប្រពន្ធរបស់ខ្ញុំតែប៉ុណ្ណោះ ព្រោះចង់ឃើញគាត់សប្បាយចិត្ត! ព្រោះវីស្សាចូលចិត្តណាស់ លេងសើចឲ្យគេសប្បាយ នាំគេបង្កើតកម្មវិធីសប្បាយៗ»។
ស្វាមីរបស់អ្នកនាង សួស វីស្សា បានបន្ថែមទៀតថា អ្នកខ្លះអាចថាលោករឹកពារ ពេលជួបនៅខាងក្រៅ តែលោកក៏សុំការអធ្យាស្រ័យផងដែរ ព្រោះលោកធ្វើទៅតាមកាលៈទេសៈ ។ក្នុងនោះលោកបានបញ្ជាក់ថា ការងារដឹងការងារ លេងដឹងលេង តួនាទីគឺតួនាទី ។
ក្នុងនោះដែរ លោកក៏បានឲ្យជាពាក្យស្លោករបស់លោកមួយឃ្លាដែរក្នុងការរស់នៅប្រចាំថ្ងៃរបស់លោក ដោយពាក្យនោះគឺ «គ្មានសុភមង្គលណាដែលល្អជាងសុភមង្គលគ្រួសារនោះទេ»។
ដកស្រង់ពី៖ Sabay