iPhone 13 Pro Max ជាស្មាតហ្វូនកំពូលរបស់ Apple ឆ្នាំ២០២១ ទើបប្រកាសចេញ ហើយអ្វីដែលទាក់ទាញនោះ គឺប្រព័ន្ធកាមេរ៉ាថ្មីរបស់វា ត្បិតរក្សារូបរាងដដែល ប៉ុន្ដែការអាប់ឌែតខាងក្នុងមានសាច់ដុំធំជាងមុន ដូចជាមុខងារថតកុន ការថតរូបបែប Macro ជ្រើសរើស Tone & Warmth មុនពេលថត និងសែនស័រថ្មីស្រូបពន្លឺល្អជាងមុន។
យើងនឹងមកលម្អិតពីប្រព័ន្ធកាមេរ៉ានេះទាំងអស់ដូចខាងក្រោម។
១. ការរចនាប្រព័ន្ធកាមេរ៉ា និងការអាប់ឌែត
២. មុខងារថតកុន Cinematic Mode
អាចថតវីដេអូព្រិលផ្ទៃក្រោយ និងអាចផ្លាស់ប្ដូរ Object ទៅមកក្នុងផ្ទៃព្រិលបានយ៉ាងរហ័ស និងស្វ័យប្រវត្តិ ដែលនេះជាបទពិសោធន៍ថតកុនដ៏ពិសេសមួយលើស្មាតហ្វូន។ Cinematic mode អាចថតវីដេអូកម្រិត Full HD (1080p) និងគាំទ្របច្ចេកវិទ្យា Dolby Vision HDR ក្នុងល្បឿន ៣០ប្លង់ ក្នុង១វិនាទី។
៣. មុខងារ Photographic Styles
ផ្ដល់ជម្រើសស្ដាយជាច្រើន មុននឹងថតរូប ដូចជាការកំណត់ទៅលើ កម្រិត Contrast, Vibrant, Warm និងកម្រិត Tone ជាដើម។ ដែលការធ្វើបែបនេះ អាចផ្ដល់រូបថតស្អាតៗលើសពី Filter ធម្មតាអាចធ្វើបាន នេះបើតាមការបញ្ជាក់ពី Apple ផ្ទាល់។
៤. ការថតវីដេអូ ProRes
បើកផ្លូវឱ្យអ្នកថតកុនលើ iPhone មានភាពងាយស្រួល ត្បិតវីដេអូថតរួច អាច export ជា ProRes file ទៅកាន់កម្មវិធី Final Cut Pro លើកុំព្យូទ័រ Mac ឬអាច edit លើស្មាតហ្វូនផ្ទាល់បាន។ ProRes file ជាទម្រង់វីដេអូដែលត្រូវបានប្រើយ៉ាងច្រើននៅក្នុងវិស័យផលិតភាពយន្ត។
ការថតវីដេអូ ProRes អាចថតដល់ 4K ក្នុងល្បឿន ៣០ប្លង់ ក្នុង១វិនាទី។ ដោយឡែក ចំពោះ iPhone 13 Pro/ Pro Max មានទំហំ 128GB អាចថតបានត្រឹម Full HD (1080p) ក្នុងល្បឿន ៣០ប្លង់ ក្នុង១វិនាទី ប៉ុណ្ណោះ។ មុខងារនេះ Apple នឹងដាក់ឱ្យប្រើនៅចុងឆ្នាំនេះ៕
ដកស្រង់ពី៖sabay