Social Network

ស្ដាប់​ឲ្យ​រសាយ​ចិត្ត បទ “មិន​ជឿ​ថា​បង​ស្រឡាញ់​អូន" ច្រៀង​ឡើង​វិញ​ដោយ Ella ពីរោះស្រទន់

Ella យុវតីដ៏ស្រស់ស្អាត បានសាងកេរ្តិ៍ឈ្មោះរួចមកហើយតាមរយៈការចេញមុខមកច្រៀងឡើងវិញ(Cover)បទចម្រៀងជាច្រើន ហើយចំណុចទាក់ទាញមួយផ្នែកទៀត ក៏ដោយសាររូបសម្ផស្សរបស់នាងផង។

កន្លងមក ឃ្លីបចម្រៀងរបស់នាងរមែងបង្ហោះទៅក្នុងឆាណែលយូធូបរបស់នាង ប៉ុន្តែចុងក្រោយនេះ Ella បានលេចមុខចូលរួមចម្រៀងឡើងវិញបទចម្រៀងចំនួន ៥បទនៅក្នុងកម្មវិធី "Sabay Session3” ។ តាមរយៈកម្មវិធី ពេញនិយមសម្រាប់យុវវ័យមួយនេះ យុវតីស្រស់ស្អាត បានបញ្ចេញបទចម្រៀងច្រៀងឡើងវិញរបស់ខ្លួនចំនួន ៣បទរួចមកហើយ។

បទទី១របស់នាងមានចំណងជើងថា "មិនមែនសង្សារមិនអាចមើលថែបងជំនួសគេ" បទទី២ "បេះដូងមានកម្ម" ទាំងពីរបទជាសំនៀងដើមរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា។ ដោយឡែកយប់មិញនេះ នាងបានបញ្ចេញបទចម្រៀងទី៣របស់នាងថែមទៀត បទនោះមានចំណងជើងថា "មិនជឿថាបងស្រឡាញ់អូន" សំនៀងដើមរបស់ ទេព បូព្រឹក្ស។

Ella បានបកស្រាយបទនេះយ៉ាងពីរោះយប់មិញនេះ...ឥឡូវតោះ ទស្សនា និងស្ដាប់ទាំងអស់គ្នា៖

ដកស្រង់ពី៖ Sabay