Social Network

សម្តែងសមណាស់ ! ផ្ទុះការសរសើរខ្លាំង បន្ទាប់ពី ល្អហួស សម្តែងត្រង់ឈុតមួយក្នុងរឿងទុំទាវ

កូនស្រីរបស់ដេនីក្វាន់ គឺប្អូនស្រីល្អហួស បានធ្វើឲ្យអ្នកគាំទ្រផ្ទុះការសរសើរនឹងគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីនាងបានសម្តែងឈុតមួយក្នុងរឿងទុំទាវ ។

កាលពីប៉ុន្មានម៉ោងមុននេះ គណនីហ្វេសប៊ុកដែលមានឈ្មោះថា Kim San official បានបញ្ចេញវីដេអូរឿងទុំទាវត្រង់ឈុតមួយដែលសម្តែងដោយប្អូនស្រីល្អហួស ។ក្នុងឈុតមួយនេះដែរ បានធ្វើឲ្យអ្នកទស្សនាគ្រប់គ្នាចាប់អារម្មណ៏ទៅលើ ទេសភាព ទីកន្លែង ការថតមើលទៅច្បាស់ល្អ ប្រមូលផ្តុំដោយតួសម្តែងជើងចាស់ដែលមានបទពិសោធន៏ ហើយអ្វីដែលពិសេសទៀតនោះគឺការសម្តែងរបស់ប្អូនស្រីល្អហួសផ្ទាល់តែម្តង ដោយនាងពូកែរសម្តែងយ៉ាងប៉ិនប្រសព្វ រហូតបានឆក់បេះដូងអ្នកទស្សនា ឲ្យយំតាមជាហូរហែរទៀតផង ។

រឿងទុំទាវត្រង់ឈុតមួយនេះដែល ទាវ សម្តែងដោយប្អូនស្រីល្អហួស បានអង្រួនបេះដូងអ្នកទស្សនា មើលរួចហើយ ចង់មើលភាគបន្តទៀត ព្រោះគ្រប់គ្នាដែលបានមើលហើយជក់ចិត្តដិតអារម្មណ៏ទៅតាមសាច់រឿងនៃការសម្តែងជាពិសេសការចេះលេងទឹកមុខ ក្រៀមក្រំ យំ របស់ប្អូនស្រីល្អហួស ។

ត្រង់ឈុតនៃសាច់រឿងនេះដែរ បានធ្វើឲ្យអ្នកគាំទ្រ សរសើរគ្រប់ៗគ្នា រហូតមានអ្នកខ្លះសុំភាគបន្តទៀតផង ចំណែកអ្នកខ្លះទៀតថា មួយឈុតនេះពិតជាល្អឥតខ្ចោះសម្តែងសម ទាំងអស់គ្នា អត់ឆ្គងសូម្បីតែម្នាក់ ទឹកដៃល្អ ចំណែកអ្នកដឹកនាំរឿងក៏មិនធម្មតាដែរ រីឯអ្នកខ្លះទៀតសរសើរថា ល្អពេកហើយ សម្តែងសមណាស់ រហូតយំតាមហើយ ។

ដកស្រង់ពី៖Sabay