Social Network

Xiaomi ចេញទូរសព្ទថ្មី ដាក់ដុំសាកលឿនរហ័សឲ្យក្នុងប្រអប់ មិនបំបែកលក់ខាងក្រៅ

ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi ទើបនឹងប្រកាសចេញនូវស្មាតហ្វូន Xiaomi 11T Series ក្នុងនោះមានពីរម៉ូឌែលគឺ 11T និង 11T Pro បំពាក់មកជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើន។

ក្រុមហ៊ុន ក៏បានថែមទាំងដាក់ដុំសាកល្បឿនលឿនរហ័សកម្លាំង 67W និង 120W នៅក្នុងប្រអប់ឲ្យថែមទៀត ដោយមិនបំបែកចេញដាក់លក់ខាងក្រៅនោះទេ។

ប្រភពពី Xiaomi រំលេចឲ្យដឹងថា បច្ចេកវិទ្យាសាកលឿនរហ័សរបស់ Xiaomi មានពីរយកមកដាក់លើ 11T Pro គឺ HyperCharge កម្លាំង 120W បំពេញថ្ម ៥០០០ មីលីអំពែម៉ោងចំណាយតែ ១៧ នាទីពេញបឹប ១០០% ។

ចំណែក 11T គឺ TurboCharge កម្លាំង 67W បំពេញថ្ម ៥០០០ មីលីអំពែម៉ោងចំណាយ ៣៦ នាទីពេញ១០០% ។ ទូរសព្ទទាំងពីរសុទ្ធតែមានសាកភ្លើង USB Type-C ។

តាមរយៈ ពាក្យ Cinemagic គឺជាចំណុចដែល Xiaomi មានចេតនាចង់បង្ហាញឲ្យពិភពលោកដឹង ដោយក្រុមហ៊ុនបានដាក់ឡេនកាមេរ៉ាសុទ្ធតែខ្លាំងៗ ទាំងពីរម៉ូឌែល។ ចំណុចគួរឲ្យចាប់អារម្មណ៍ Xiaomi អះអាងថា នឹងផ្តល់កំណែអាប់ដេតផ្នែកប្រព័ន្ធដំណើការ OS ឡើងដល់ ៣ ឆ្នាំនិងផ្នែកសុវត្ថិភាពឡើងដល់ ៤ ឆ្នាំឯណោះ។ ម៉ូឌែលទាំងពីរដំណើការ Android 11 ស្រោបដោយស្បែកជំនាន់ថ្មី MIUI 12.5 ។

ចំពោះម៉ូឌែល Xiaomi 11T Pro ៖

-អេក្រង់៖ ៦,៦ អ៉ឺញ 120Hz AMOLED display គាំទ្រ HDR10+ បច្ចេកវិទ្យាសំឡេងដោយ Dolby Vision និងអាវក្រោះការពារសឹកឆ្កូត Corning®️ Gorilla®️ Glass Victus™

-កាមេរ៉ា៖ បីគ្រាប់មានឡេនផ្សេងៗគ្នា 108MP pro-grade + 8MP(ultra-wide) + 5MP (telephoto) ថតវីដេអូដល់ 8K recording និងកាមេរ៉ាមុខ១គ្រាប់ 16MP ថត AI Selfie night mode ពេលយប់បានល្អប្រសើរ។

-លក្ខណៈសម្បត្តិប្រើប្រាស់ទូទៅ៖ ឈីបជំនាន់ចុងក្រោយបង្អស់ Qualcomm Snapdragon™ 888

-តម្លៃលក់នៅក្រៅស្រុក៖ ជម្រើស RAM 8GB មេម៉ូរី 128GB តម្លៃ $768 និង RAM 12GB មេម៉ូរី 256GB តម្លៃ $886 ។

ចំពោះម៉ូឌែល Xiaomi 11T ៖

-អេក្រង់៖ ៦,៦ អ៉ឺញកម្រិតបង្ហាញ 2400 x 1080 FHD+ គាំទ្របច្ចេកវិទ្យាសំឡេងដោយ Dolby Vision និងអាវក្រោះការពារសឹកឆ្កូត Corning®️ Gorilla®️ Glass Victus™

-កាមេរ៉ា៖ ក្រោយបីគ្រាប់មានឡេនផ្សេងៗគ្នា 108MP pro-grade + 8MP(ultra-wide) + 5MP (telephoto) ថតវីដេអូដល់ 4K recording និងកាមេរ៉ាមុខ១គ្រាប់ 16MP ថត Selfie night mode ពេលយប់បានល្អប្រសើរ។

-លក្ខណៈសម្បត្តិប្រើប្រាស់ទូទៅ៖ បន្ទះឈីប MediaTek Dimensity 1200

-Ultra -តម្លៃលក់នៅក្រៅស្រុក៖ ជម្រើស RAM 8GB មេម៉ូរី 128GB តម្លៃ $590 និង RAM 12GB មេម៉ូរី 256GB តម្លៃ $690 ៕

ដកស្រង់ពី៖sabay