Social Network

ដំណឹង​សោកសៅ! ព្រឹទ្ធាចារ្យ​ទេវនាដនិម្មិត ឯម ធាយ ទទួល​មរណភាព​ហើយ​យប់មិញ

លោកយាយព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ ដែលគេចាត់ទុកថាជាមរតកមនុស្សរស់ដ៏កម្រនោះ

ត្រូវបានគេទទួលដំណឹងថាលោកយាយបានទទួលមរណភាពហើយកាលពីម៉ោង១២ និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ។ ម្ចាស់គណនីFacebook ឈ្មោះ"ឧបាសក លី" បានបង្ហោះរូបថតទេវនាដនិម្មិត ឯម ធាយ ដោយភ្ជាប់នូវសារខ្លីមួយថា៖"ដំណឹងមរណភាព : លោកយាយព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ ទេវនាដនិម្មិត ឯម ធាយ (ឯកទេសយក្ស របាំបុរាណ) បានទទួលអនិច្ចធម្ម នៅវេលាម៉ោង ១២:២០ថ្ងៃឣង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយរោគាពាធ"។

លោកយាយសាស្ដ្រាចារ្យផ្នែករបាំបុរាណ ឯម ធាយ ត្រូវបានមហាជនទទួលស្គាល់នូវស្នាដៃ និងទេពកោសល្យ នៃការបង្រៀនរបស់គាត់ជាយូរមកហើយ ហើយក្រោយមករាជរដ្ឋាភិបាល តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ដល់គ្រឿងឥស្សរិយយស ឬងារជាទេវនាដនិម្មិត ឯម ធាយ៕

ដកស្រង់ពី៖ Sabay