Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាសូណាស់! សុគន្ធ និសា ជ្រុះសក់ទាំងដៃៗក្រោយជាសះស្បើយពីជំងឺកូវីដ-១៩

  • Print

ពិតជារឿងគួរឱ្យសោកស្ដាយខ្លាំងមែនទែនសម្រាប់តារាចម្រៀងស្រីប្រចាំផលិតកម្មហង្ស មាស សុគន្ធ និសា ជួបប្រទះបញ្ហាសក់ជ្រុះទាំងដៃៗស្ទើរមិនគួរឱ្យជឿរក្រោយនាងជាសះស្បើយពីជំងឺកូវីដ-19។

កាលពីថ្មីៗនេះតាមរយៈ Story IG របស់អ្នកនាង សុគន្ធ និសា បានរៀបរាប់ឱ្យដឹងថាតាំងពី ជាសះស្បើយ ជំងឺកូវីដ-19 បានរយៈពេលជាង១ខែ និសា ស្រាប់តែចេញអាការៈគួរឱ្យខ្លាចបំផុត សម្រាប់នាង ដែលត្រូវជ្រុះសក់ច្រើនស្ទើរមិនគួរឱ្យជឿរ។

សុគន្ធ និសា បានបន្តថារៀងរាល់ពេលងូតទឹកកក់សក់គឺ សក់ជ្រុះច្រើន ធ្វើឱ្យនាងព្រួយបារម្ភចំពោះ បញ្ហានេះ។ ដោយឡែកសម្រាប់បញ្ហាជ្រុះសក់នេះមិនមែនកើតលើតែ និសា នោះទេពោលគឺពិធី ចាន់ កែវនិមល លោក ណុប បាយារិទ្ធ នឹងសិល្បករសិល្បការនីមួយចំនួនទៀតក៏ជួបប្រទះបញ្ហាសក់ជ្រុះនេះ ដែរ បន្ទាប់អ្នកទាំងនោះជាសះស្បើយពីជំងឺកូវីដ-19 នេះបើតាមការបញ្ជាក់របស់ និសា៕

ដកស្រង់ពី៖ Sabay