ណុប បាយ៉ារិទ្ធ៖ បងជាសះស្បើយ១០០% ហេតុអីបងធ្វើការវិញអត់បាន?
- Details
- Category: Other News
តារាចម្រៀងចាស់វស្សាប្រចាំនៅផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ នៅតែរងសម្ពាធផ្លូវចិត្ត និងរើសអើងពីប្រិយមិត្តខ្លះទាក់ទងនឹងលោកភ្លាត់ខ្លួនឆ្លងមេរោគ នៃជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២១។
មុនឡើងឆាកប្រគុំតន្ដ្រីមួយកាលពីពេលថ្មីៗនេះ លោកបានព្រលះអ្នករើសអើងលោកយ៉ាងចាស់ដៃ។ លោក ណុប បាយ៉ារិទ្ធ ចោទជាសំណួរថា ប្អូនៗដែលពូកែទើស ឬអ្នកទើសជាអាជីពនោះ នឹងបានផលអ្វីមកវិញ? លោកថា លោកជាអតីតអ្នកជំងឺកូវីដ-១៩ មែន ប៉ុន្ដែលោកព្យាបាលបានជាសះស្បើយ ហើយគ្រូពេទ្យអនុញ្ញាតឲ្យចេញពីពេទ្យទៀត។
លោក ណុប បាយ៉ារិទ្ធ៖"បងជាសះស្បើយ១០០% តាំងពីថ្ងៃទី១៤ ខែមេសា ហេតុអីបងធ្វើការវិញអត់បាន?...ហេតុអីក៏រើសអើងយ៉ាងហ្នឹង! ចុះបើធ្លាក់លើអូនឯងវិញ អូនឯងគិតម៉េច?"។ មុនឡើងឆាកតារាចម្រៀងរូបនេះ បានបង្ហោះរូបថតរបស់ខ្លួន ហើយប្រកាសថា ជួបជាមួយលោកថ្ងៃនេះ ក្នុងការប្រគុំតន្រ្ដីភេជ្ជៈប៉ូវកម្លាំងCarabao នៅស្ទូឌីយោស្ថានីយទូរទស្សន៍ហង្សមាស នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង១១ព្រឹលតទៅ។
គេមិនបានដឹង ឬឃើញសាររិះគន់នោះយ៉ាងណាទេ ប៉ុន្ដែលោក ណុប បាយ៉ារិទ្ធ ចាត់ទុកថានេះការរើសអើងរូបលោកធ្លាប់ឆ្លងជំងឺកូវីដ-១៩ ហើយលោកបញ្ជាក់ថា"បើអាចសុំកុំឲ្យលោកឃើញនូវសាររើសអើងពីប្អូនៗទាំងនោះទៀត៕
ដកស្រង់ពី៖ Sabay