Social Network

Park Eun Seok ចេញសារសុំទោសអ្នកគាំទ្រទាំងអស់ ក្រោយផ្ទុះការ​រិះគន់ចរិតតួថ្មី

 

ថ្មីៗនេះ រឿងភាគរបស់ SBS គឺ «Penthouse» ទទួលបានការចាប់អារម្មណ៍ខ្លាំង ពេលបង្ហាញតួថ្មី សម្ដែងដោយតារាសម្ដែង Park Eun Seok។

ទាក់ទងនឹងបញ្ហានេះ មានការលើកឡើងជាមតិច្រើន ដោយសារអ្នកមើលមួយចំនួនធំភ្ញាក់ផ្អើលនឹងតួថ្មីនេះ ហើយវាក្លាយជាប្រធានបទធំនៅពេលបច្ចុប្បន្នដោយសាររឿងនឹកឃើញគំនិតចេញតួថ្មី ធ្វើឲ្យអ្នកមើលឈឺក្បាលបន្តិច។

សម្រាប់ Park Eun Seok ផ្ទាល់ក៏បានបង្ហោះសារសុំទោសលើ TikTok របស់ខ្លួនដែរថា៖ «ទាក់ទងនឹងរឿង “Penthouse” តួថ្មី Alex ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងថា ការបង្ហាញមុខពេលនេះមិនមែនមានចេតនាធ្វើបាប ឌឺដង មើលងាយ ឬលើកទឹកចិត្តសង្គមអាហ្វ្រិកអាមេរិកទេ។

ខ្ញុំចង់សុំទោសមនុស្សទាំងអស់ដែលមានការអាក់អន់ចិត្តដោយចរិតតួនេះ។ តាមពិតទៅវាជាការលើកសរសើរ ជាជាងការចំអកមើលងាយ ប៉ុន្តែពេលនេះខ្ញុំដឹងហើយថា វាទៅជាមានបញ្ហាច្រើនទៅវិញ។ បំណងក្នុងការបង្ហាញតួទៅជារឿងខុស»។

បន្ថែមពីលើនេះ Park Eun Seok ក៏បានសុំការអភ័យទោសជាថ្មីចំពោះទស្សនិកជន ដែលមិនសប្បាយចំពោះបញ្ហានេះ ហើយក៏អរគុណដល់គ្រប់គ្នាដែលបានផ្ដល់ឱកាសដល់លោកឲ្យយល់ដឹងពីរឿងនេះ ក៏ដូចជាសូមបញ្ជាក់ម្ដងទៀតថា តួ Alex នេះគ្មានចេតនាមើលងាយ ឌឺដងដល់អ្នកណាម្នាក់ឡើយ៕

 

ដកស្រង់ពី៖ Sabay