Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​មិន​សំខាន់​ឡាន​ហ្សីប ឬ​កុម្ម៉ងការ តម្លៃ​ខុស​គ្នា​ប៉ុណ្ណា សំខាន់​ថ្ងៃ​នេះ ជា វិបុល និង​គង់ សុជាតិ ចេញ​ស្ដាយ​ប្លែក​ជាមួយ​ឡាន​កុម្ម៉ងការ​ចាស់​១​គ្រឿង

  • Print

សិល្បករ-សិល្បការិនីខ្មែរកាន់តែច្រើនបានទិញ និងបង្ហួតឡានហ្សីបតម្លៃរាប់ម៉ឺនដុល្លាររបស់ខ្លួន។

តារាទាំងនោះមានដូចជាលោក កែវ វាសនា គង់ ច័ន្ទស្រីមុំ កូនស្រីពិធីការិនី ស៊ឹម សូលីកា និងតារាចម្រៀង រ៉េត ស៊ូហ្សាណា ជាដើម។ ដោយឡែកព្រឹកនេះ គេឃើញលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ជិះឡានកុម្ម៉ងការចាស់១គ្រឿង ហើយបង្ហាញស្ដាយប្លែកៗដូចតារាជិះឡានហ្សីបដែរ។

លោក ជា វិមុល និងភរិយា កំពុងមានវត្តមាននៅលើទឹកដីអង្គរខេត្តសៀមរាប។ ដូចសព្វដងដែរគូរស្វាមី-ភរិយា នេះ តែងតែបង្ហាញភាពផ្អែមល្ហែម ជាមួយនឹងទេសភាពស្អាតៗ និងរបស់ប្លែកៗពីទីតាំងដែលពួកគេទៅកម្សាន្ត។ ប៉ុន្តែថ្ងៃនេះកាន់តែប្លែកដោយសារតែគេឃើញគូរស្វាមី-ភរិយានេះ ជិះឡានកុម្មង់ការចាស់១គ្រឿងទៅទស្សនាបារាយ។

នៅមុននេះបន្តិចលោក ជា វិបុល បានបង្ហោះរូបថត៤សន្លឹកដោយមានភ្ជាប់នូវសារថា"ជិះឡានកុម្ម៉ងការទៅលេងបារាយម្ដង...ទេសភាពស្អាតណាស់" ខណៈដែលភរិយាលោក គឺអ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពដូចគ្នាដោយភ្ជាប់នូវសារថា"លំបាកជាមួយគ្នា តស៊ូជាមួយគ្នា មិនបោះបង់គ្នា អត់ឱនឲ្យគ្នា ចេះផ្តល់តម្លៃឲ្យគ្នា ហើយយើងបន្តធ្វើរឿងល្អជាមួយគ្នា ដើម្បីមនុស្ស ដែលយើងស្រលាញ់"។

ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងថា ឡានកុម្ម៉ងការដែលលោក ជា វិបុល និងភរិយា កំពុងជិះដើរកម្សាន្តលើទឹកដីអង្គរនេះ គឺជាឡាន់ផ្ទាល់ខ្លួនរបស់លោក ឬលោកជួលគេដើម្បីជិះដើរកម្សាន្តម្ដងម្កាលនោះទេ។ តាមរយៈរូបភាពដែលបានបញ្ចេញ គឺគូរស្វាមី-ភរិយានេះ បានបញ្ចេញស្ដាយជាមួយឡាននេះយ៉ាងសាកសម មិនចាញ់តារាដែលបានទិញ ហើយបង្ហួតរាងជាមួយឡានហ្សីបពួកគេកាលពីពេលកន្លងទៅប៉ុន្មានឡើយ៕

ដកស្រង់ពី៖Sabay