Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បន្តធ្លាក់ថ្លៃ! Honda PCX 160 ស៊េរី២០២១ លក់តាមហាងពេលនេះ

  • Print

Honda PCX 160 ស៊េរី២០២១ នៅតែជាជម្រើសសម្រាប់អ្នកនិយមជិះប្រភេទម៉ូតូលេខអូតូមានរាងធំកម្លាំងខ្លាំង និងត្រូវចិត្តអ្នកជិះបានគ្រប់វ័យ។

PCX 160 ឆ្នាំ២០២១ ចេញលក់នៅខ្មែរដំបូងមានតម្លៃជាង ៥ពាន់ដុល្លារ នៅតាមហាងមួយចំនួន។Honda PCX160 បំពាក់ម៉ាស៊ីន eSP+ ថ្មី ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំ ប្រើប៊ិចសាំង Fi មានកម្លាំង ១៦០សេសេ។ PCX160 មានឃ្លុបក្រោមកែបចំណុះ ៣០លីត្រ។

បើនិយាយពីកម្រិតស៊ីសាំងវិញ គឺ ៥៣,៥គីឡូម៉ែត្រ/លីត្រ។ម៉ូតូពេញនិយមមួយនេះ កំពុងលក់នៅតាមហាង មានជម្រើស ៤ ពណ៌ គឺ ស, ក្រហម, ទឹកប្រាក់ និង ខ្មៅ។ សម្រាប់តម្លៃវិញមានការធ្លាក់ចុះច្រើនបើធៀបជាមួយអំឡុងពេលចូលឆ្នាំខ្មែរ បច្ចុប្បន្នដាក់លក់ខ្ទង់ ៤ ៤០០ដុល្លារ (តម្លៃនេះអាចខុសគ្នាតិចតួចនៅតាមហាង)។

ម៉ូតូ Honda PCX 160 ស៊េរីឆ្នាំ២០២១ បានផ្លាស់ប្តូរការឌីហ្សាញច្រើន ដោយក្នុងនោះមានបំពាក់ចង្កៀងមុខ LED, ភ្លើងបំភ្លឺពេលថ្ងៃ LED, របាំងការពារខ្យល់ធំ, ចង្កៀងក្រោយរាងអក្សរ X ឌីហ្សាញបែប 3D, កែប២ជាន់, បូមក្រោយថ្មី, កុងទ័រ LED ថ្មី ចែកចេញជា ៣ផ្នែក, រន្ធសាកភ្លើង USB Type-C និង ប្រព័ន្ធ Smartkey៕

ដកស្រង់ពី៖sabay