Social Network

រឿង «High School Musical» មាន​អាយុ១៥ ឆ្នាំគត់ ស្របពេលអ្នក​មើលចាស់ៗអស់ហើយ

រឿង «High School Musical» គឹជារឿងដែលជោគជ័យបំផុតរបស់ Disney Channel Original Movie (DCOM)។

ថ្ងៃទី ២០ ខែមករា ឆ្នាំ២០០៦ ជាវេលាដំបូងដែល High School Musical បានចាក់ផ្សាយ ដឹកនាំដោយលោក Kenny Ortega ដោយចំណាយទឹកប្រាក់ផលិត ៥លានដុល្លារឯណោះ។ វាគឺជាខ្សែភាពយន្ត ដែលនិយាយពីជីវិតរបស់សិស្សក្នុងសាលាមួយ ដែលរួមបញ្ចូលទាំងតថភាពពិតនៃការសិក្សា ចម្រៀង និងស្នេហាលាយឡំគ្នា។

Zac Efon និង Vanessa Hudgens បានចាប់គ្នាក្នុងរឿងនេះដល់ទៅ ៣វគ្គ ព្រមទាំងបានចាប់ចិត្តអ្នកទស្សនាខ្លាំង ផ្អែកតាមសាច់រឿងដែលល្អមើលជក់ចិត្ត។ «High School Musical» មានលក្ខណៈពិសេសជាងរឿងដទៃទៀត ត្រង់ថា វាបានបញ្ចូលនូវបទចម្រៀងពីរោះៗជាច្រើនបទ ស្របទៅតាមបរិយាកាសមួយចំនួន។

ដោយមានសន្ទុះក្នុងការគាំទ្រខ្លាំង ទើបធ្វើឲ្យរឿងនេះ មានឱកាសឈ្នះពានរង្វាន់ជាច្រើន កាលពីឆ្នាំ ២០០៦ ដូចជា៖ «Outstanding Children's Program»

«Teen Choice Award for Choice TV: Breakout Star»

«Teen Choice Award for Choice TV Chemistry»

«Primetime Emmy Award for Outstanding Choreography»

«Director of a TV Drama or Comedy» «Directors Guild of America Award for Outstanding Directing – Children's Programs»

«TCA Award for Outstanding Achievement in Youth Programming»

«Teen Choice Award for Choice Comedy Series»

មួយវិញទៀត បន្ទាប់ពីជោគជ័យខ្លាំង ទើបក្រុមហ៊ុន Disney សម្រេចបន្តផលិតខ្សែស្រឡាយរឿងនេះរហូតដល់ផាគទី ៣ ដែលចេញនៅឆ្នាំ ២០០៨។ រឿងនេះនៅតែស្ថិតក្នុងដួងចិត្តយុវវ័យជានិច្ច ទោះរំលងអស់រយៈពេល ១៥ឆ្នាំ ក៏ដោយ។ អ្នកគាំទ្រតែងតែចង់បានភាគទី៤ ក៏ប៉ុន្តែចំពោះរឿងនេះ មិនទាន់មានព័ត៌មានជាក់លាក់ណាមួយត្រូវបានបង្ហាញថា អាចនឹងមានភាគ ៤ឬយ៉ាងណានោះទេ៕

 

 

 

ដកស្រង់ពី៖ Sabay