Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្សិលមិញ​មិន​ទៅ​តាម​ការ​កោះ​ហៅ ថ្ងៃ​នេះ​ស្រី​ស្អាត សេង រដ្ឋា បញ្ចេញ​ឈុត​នារី​ក្លាហាន​មួយ​ឈុត​យ៉ាង​ស្អាត

  • Print

កញ្ញា សេង រដ្ឋា នៅព្រឹកថ្ងៃនេះ បានបញ្ចេញឈុតរបស់ក្សត្រីដ៏ស្រស់ស្អាតមួយឈុត ដែលនាងអះអាងថា នេះគឺជាឈុតរបស់នារី ដែលប្រកបដោយភាពអង់អាចក្លាហាន រឹងមាំ និងជាអ្នកចំបាំងក្នុងសម័យចតុមុខ។

តាមបេក្ខនារីឈុតនេះ មានឈ្មោះថា "ឈុត ក្សត្រីចតុមុខ" ក្នុងនោះបើតាមការរចនា ត្រូវបានបកស្រាយថា គឺបង្ហាញអោយឃើញពីភាពអង់អាចក្លាហានរឹងមាំរបស់អ្នកចម្បាំងក្នុងសម័យចតុមុខដែលបានលះបង់ជីវិតសាច់ស្រស់ឈាមស្រស់ដើម្បីធ្វើសឹកសង្គ្រាមការពារប្រទេសជាតិមាតុភូមិជាមួយប្រទេសជាសត្រូវដែលចង់ឈ្លានពានទឹកដីខ្មែរពីអតីតកាល។

ការបញ្ចេញឈុតនេះ ក្រោយមួយថ្ងៃ ដែលនាងមានរឿងរកាំរកូសជាមួយក្រុមហ៊ុនមហាហង្សដែលជាម្ចាស់រៀបចំកម្មវិធី Miss Grand Cambodia 2020 ដែលនាងជាអ្នកគ្រងជយលាភី។ រឿងវិវាទ ដែលមិនទាន់ដឹងច្បាស់ថាកើតឡើងពីអ្វីឲ្យពិតប្រាកដនេះ ក្រុមហ៊ុនមហាហង្សដែលមានលោក អ៊ិន សុភិន ជាប្រធាន បានឈានដល់ការចេញលិខិតកោះអញ្ជើញ សាមីតារាស្រីឲ្យចូលខ្លួនទៅជួប ដើម្បីធ្វើការដោះស្រាយគ្នា។

នៅក្នុងលិខិតដែលចុះហត្ថលេខាដោយលោក អូន ឧស្សាហ៍ តំណាងក្រុមហ៊ុនមហាហង្ស និងលោក ង៉ែត សីហា គណៈគ្រប់គ្រងបេក្ខនារីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២០ បានបង្គាប់ឲ្យកញ្ញា សេង រដ្ឋា ចូលខ្លួនទៅកាន់ការិយាល័យក្រុមហ៊ុន នៅរសៀលម៉ោង ៣ថ្ងៃទី ១៩ មករា ២០២១ម្សិលមិញ។

លិខិតសង្កត់ធ្ងន់ថា ប្រសិនបើបេក្ខនារីខកខានចូលខ្លួនតាមការកោះអញ្ជើញ២ដង នាងនឹងត្រូវដកហូតតំណែងជយលាភីលេខ១ដោយស្វ័យប្រវត្តិ។ យ៉ាងណាក៏ដោយ តែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយលិខិតរបស់មហាហង្សចេញជាសាធារណៈ កញ្ញា សេង រដ្ឋា ក៏ចេញសារមកភ្លាមដែរថា នាងមិនអាចទទួលយកបានចំពោះអ្វីដែលបានកើតឡើងចំពោះនាង និងសុខចិត្តបាត់បង់តំណែងនោះ ដោយនាងមិនចូលខ្លួនតាមការកោះអញ្ជើញនោះឡើយ។

ប៉ុន្តែនាងនឹងទៅ ករណីមានបើកការសន្និសីទសារព័ត៌មានផ្លូវការ នៅវេលាជាក់លាក់ណាមួយនាពេលអនាគត។ គិតមកត្រឹមព្រឹកថ្ងៃទី ២០ មករា ២០២១ នេះនៅមិនទាន់មានការវិវត្តន៍បន្ថែមទៀត ជុំវិញវិវាទ បេក្ខនារីតំណែងជយលាភី និងក្រុមហ៊ុនអ្នករៀបចំនៅឡើយ។

ក្រៅពីនេះ កាលបរិច្ឆេទពិតប្រាកដដែលលោក អ៊ិន សុភិន ថ្នាក់ដឹកនាំក្រុមហ៊ុនមហាហង្ស ប្រកាសថានឹងរៀបចំនោះ ក៏មិនទាន់មានបង្ហើបផ្លូវការនៅឡើយដែរ៕

ដកស្រង់ពី៖ Sabay