Social Network

តែ​មួយ​ភ្លែត​សោះ បទ​ដ៏​ល្បី​បង​ប្អូន នាយ​គ្រឿន-ពែកមី កន្លង​ហួស​ជិត ១០​ឆ្នាំ​បាត់!

បកទៅអតីតកាល បងប្អូនតារាកំប្លែងមកពីខេត្តស្វាយរៀង នាយគ្រឿន-ពែកមី

បានអង្រួនសិល្បៈខ្មែរស្ទើរគ្រប់ទម្រង់ មិនថាតែកំប្លែង សម្ដែងរឿង ច្រៀងការ និងសូម្បីសិល្បៈចម្រៀងប្រជាប្រិយ និងសម័យ ដែលកាលពីប្រមាណជិត ១០ឆ្នាំមុន មានចម្រៀងពួកនាយមួយបទផ្ទុះខ្លាំងមែនទែន។ នោះគឺបទចម្រៀងចង្វាក់ប្រជាប្រិយ សម្រាប់រាំលេងកម្សាន្តក្នុងពិធីបុណ្យប្រពៃណីជាតិធំៗជួបជុំបងប្អូនដូចជា បុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំប្រពៃណីជាតិខ្មែរ។

"ឲ្យប្រពន្ធស៊ីសៀង ឲ្យនាងស៊ីស៊ុប" គឺជាបទចម្រៀងដ៏ល្បីរបស់ នាយពែកមី ចេញក្នុងផលិតកម្មថោនកាលពីឆ្នាំ ២០១៣ គិតមកដល់ពេលនេះ មានរយៈពេល ៧ឆ្នាំទៅហើយ ក្រោយភ្លេចខ្លួនតែមួយភ្លែតប៉ុណ្ណោះ។ បទចម្រៀង មានបទភ្លេងរសជាតិប្លែក សប្បាយៗ ការសម្ដែងរបស់បងប្អូននាយគ្រឿន ពែកមី បូកជាមួយនាយក្រូច ឆ្លុះបង្ហាញពីសកម្មភាពខ្លះៗប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកភូមិនានា។

ជាលទ្ធផល ដែលចេញដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនោះ និងបានកញ្ឆក់យកការគាំទ្រយ៉ាងច្រើន ដែលនៅទីកន្លែងប្រជុំគ្នាជាច្រើនក្នុងវេលាបុណ្យប្រពៃណីជាតិនេះ គេលឺចាក់បទមួយនេះ ស្ទើរគ្រប់កន្លែង។

តោះ រំលឹកអនុស្សាវរីយ ទាំងអស់គ្នាតិច កុំឲ្យស្មុគនឹងការងារពេក!

 

ដកស្រង់ពី៖ Sabay