Social Network

ផ្ទុះ​ការ​ចាប់​អារម្មណ៍​លើ​នាយ ចឺម និង​តារា​ចម្រៀង​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ក្នុង​បទ"កម្ពស់​១​ម៉ែត្រ​ពី​ដី"

បទ"កម្ពស់១ម៉ែត្រពីដី" របស់ផលិតកម្មសាន់ដេ ដែលបកស្រាយរួមគ្នាដោយនាយចឺម និងតារាចម្រៀងប្រុស ខាន់ ស៊ីអឿន ទើបចេញជាMV ម្សិលមិញនេះ

ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើកាយវិការក្រមិចក្រមើមរបស់តារាចម្រៀងទាំងពីរដួងទៅកាន់នារីដ៏ស្រស់ស្អាតម្នាក់ អមដោយសំនៀងយ៉ាងពីរោះ។ វត្តមានរបស់តារាចម្រៀងខ្មែរកម្ពុជាក្រោមដែលកំពុងជ្រកក្រោមផលិតកម្មសាន់ដេ គឺលោក ខាន់ ស៊ីអឿន ទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងតាមរយៈបទចម្រៀងពីរបីបទផ្សេងទៀត។

ដូចជាបទ"ស្រឡាញ់គ្នាយូរម៉េចស្ទាវ" ចេញកាលពីឆ្នាំ២០១៩ ហើយបើគិតមកដល់ពេលនេះមានអ្នកចូលទស្សនារហូតដល់២៥លានដង។ ចំណែកបទដែលផ្ទះការគាំទ្រមួយទៀតរបស់តារាចម្រៀង ខាន់ ស៊ីអឿន ជាមួយនាយចឺម គឺបទ"សប្បាយយំ" ដែលមានអ្នកគាំទ្រ ឬចូលទស្សនារហូតដល់១២លានដង គិតត្រឹមតែរយៈពេល៥ខែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ចាប់តាំងពីតារាចម្រៀងខ្មែរកម្ពុជាក្រោមរូបសង្ហា ខាន់ អឿន ឈានជើងចូលក្នុងផលិតកម្ម សាន់ដេ គឺភាគច្រើនលោកចាប់ដៃគូច្រៀងជាមួយលោកចឺម។ សន្ទុះ នៃការគាំទ្ររបស់លោកក៏មានកាន់តែខ្លាំង និង មានអ្នកស្គាល់កាន់តែច្រើន៕

 

ដកស្រង់ពី៖ Sabay