Social Network

គួរ​ឲ្យ​សរសើរ! ហ៊ុយ យ៉ាឡេង បង្កើត​យុទ្ធនាការ​ចែករំលែកក្ដីសុខដល់​តា​​ៗធាក់ស៊ីក្លូ​ក្នុង​ជីវិត​ចុងក្រោយ

ផលិតករ និងជាម្ចាស់រឿង"ដើម្បីកូន" ហ៊ុយ យ៉ាឡេង ប្រកាសបើកយុទ្ធនាការមួយឈ្មោះ"ម្នាក់១ដុល្លារចែករំលែកក្ដីស្រឡាញ់ជូនតាស៊ីក្លូ"។

នៅអំឡុងពេល នៃយុទ្ធនាការនេះដំណើរការ លោកក៏មានគម្រោងចាក់បញ្ចាំងកុននៅទីវាល សម្រាប់តាៗធាក់ស៊ីក្លូចំនួន៣០០នាក់ ទស្សនា និងផ្ដល់អាហារពេលល្ងាចមួយពេលទៀតផង។ នៅក្នុងសារដែលផលិតកររូបនេះ បង្ហោះនៅថ្ងៃទី១៨ ខែមករា ដោយមានភ្ជាប់រូបថត និងវីដេអូសម្រក់ទឹកភ្នែករបស់លោកតាស៊ីក្លូជាច្រើននាក់នៅក្នុងរោងភាពយន្ដក្នុងពេលទស្សនារឿង"ដើម្បីកូន" បញ្ជាក់ថា សប្បុរសជនទាំងក្នុង និងក្រៅប្រទេសអាចចូលរួមបរិច្ចាគចាប់ពីពេលនេះ ហើយកម្មវិធីចាក់បញ្ចាំងភាពយន្ដនៅទីវាល និងរៀបចំអាហារសម្រាប់តាៗធាក់ស៊ីក្លូ នឹងធ្វើនៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។

លោក ហ៊ុយ យ៉ាឡេង៖"ខ្ញុំនឹងរៀបចំអាហារពេលល្ងាចជូនលោកតាពិសា ជូនលោកតាទស្សនាភាពយន្តជីវិតពិតរឿងដើម្បីកូននិងជូនថវិការលោកតាៗដើម្បីជួយបន្ធូរទុក្ខលំបាកលោកតាបានខ្លះ"។

សប្បុរសជនអាចចូលរួមជាមួយសកម្មភាពមនុស្សធម៌នេះជាមួយលោក ហ៊ុយ យ៉ាឡេង ដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ៖012 / 069 239 789 ឬអាចបរិច្ចាគតាមគណនី ABA Account Number : 000 205 738 ACLEDA Account Number : 0900 00 41733313 ACLEDA ToanChet : 069239789 Wing Account Number : 03975972 ។

លោក ហ៊ុយ យ៉ាឡេង បានដាក់បញ្ចាំងនូវខ្សែភាពយន្តរឿង"ដើម្បីកូន" ដែលជាស្នាដៃនិពន្ធ និងសម្ដែងដោយរូបលោកផ្ទាល់ នៅគ្រប់រោងភាពយន្តនារាជធានីភ្នំពេញ។ ទន្ទឹមគ្នានេះគេក៏ឃើញវត្តមានរបស់លោកតាស៊ីក្លូមួយចំនួនបានចូលទស្សនាដែរ ហើយម្សិលមិញនេះស្រាប់តែលោកបង្កើតកម្មវិធីមួយឡើងដើម្បីផ្ដល់ក្ដីសុខ និងចែករំលែកទុក្ខលំបាកខ្លះចំពោះតាៗធាក់ស៊ីក្លូ៕

ដកស្រង់ពី៖ Sabay