Social Network

កម្រ​បាន​លឺ​ពាក្យ​នេះ​កំពូល​តារា​ចម្រៀង​ណាស់! ព្រាប សុវត្ថិ បញ្ចេញ​មួយ​ឃ្លា​ទៅ​កាន់​ឧកញ៉ា ឡេង ណាវ៉ាត្រា

កំពូលតារាចម្រៀងកម្ពុជាលោក ព្រាប សុវត្ថិ និយាយថា រូបលោកដែលប្រឡូកក្នុងអាជីពសិល្បៈជាងពាក់កណ្ដាលជីវិតទៅហើយនោះ

កម្រប្រើបណ្ដាញសង្គមដើម្បីបញ្ចេញព័ត៌មានផ្ទាល់ខ្លួនទៅកាន់មហាជនណាស់ លើកលែងតែមានរឿងសំខាន់ និងអ្វីដែលកប់ជ្រៅនៅក្នុងចិត្តហើយដល់ពេលដែលត្រូវបញ្ចេញ ទើបបញ្ចេញ។ ស្រាប់តែម្សិលមិញនេះរឿងក្នុងចិត្តមួយរបស់លោកត្រូវបានបញ្ចេញជាសាធារណៈតាមបណ្ដាញសង្គម។

លោក ព្រាប សុវត្ថិ បានបង្ហោះសារភ្ជាប់រូបថតស្និទ្ធស្នាលមួយសន្លឹករបស់លោក និងភរិយា ជាមួយឧកញ៉ា ឡេង ណាវ៉ាត្រា ជាចាងហ្វាងផលិតកម្មGalaxy ដែលលោកកំពុងជ្រកកោន។ ព្រាប សុវត្ថិ៖"ការយកចិត្តទុកដាក់របស់មេ គឺជាសេចក្ដីសុខរបស់កូនចៅ"។ គេនៅមិនទាន់ដឹងច្បាស់ទេ ថាតើមានការជ្រោមជ្រែងអ្វីខ្លះពីសំណាក់លោកឧកញ៉ាដល់កំពូលតារាចម្រៀងរូបនេះ ក្រៅពីអត្ថប្រយោជន៍ដែលមានចែងនៅក្នុងកុងត្រាក្នុងនាមជាតារាចម្រៀងប្រចាំនៅផលិតកម្មGalaxy។

ទើបធ្វើឲ្យលោកត្រេកអរ និងបញ្ចេញសារយ៉ាងកម្រនៅពេលនេះ។ ទាក់ទងរឿងនេះ ចាងហ្វាងផលិតកម្ម Galaxy លោកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់ប្ដេជ្ញាថា រូបលោកនឹងចំណាយប្រាក់មួយចំនួនពីមុខជំនួញសរុបរបស់លោកទៅវិនិយោគលើវិស័យបទចម្រៀង ហើយលោកក៏ចំណាយពេលច្រើនជាមួយតារាចម្រៀងរបស់ខ្លួនគ្រប់រូប ដើម្បីបំពេញក្ដីសុបិន្ដរបស់ខ្លួនដែលស្រឡាញ់ចូលចិត្តសិល្បៈតែខ្លួនពុំមានសមត្ថភាពផ្នែកនេះ ទើបលោកព្យាយាមកៀគរអ្នកមានសមត្ថភាពខាងសិល្បៈហើយជួយជ្រោមជ្រែងទាំងកម្លាំងចិត្ដ និងថវិកា៕

ដកស្រង់ពី៖ Sabay