Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាក់ដោត​អារម្មណ៍​អ្នក​ផឹក​ណាស់! លោក​មា ប្រលែង​ម៉ា​ឆ្ងាញ់​ជាមួយ​បទ"យប់​នេះ​ខ្ញុំ​ចង់​ញ៉ាំ​ស្រា" កក្រើក​ជា​ថ្មី

  • Print

"យប់នេះខ្ញុំចង់ញ៉ាំស្រា" ដែលជាសំនៀងដើមរបស់អតីតតារាចម្រៀងរ៉ុកខេនរ៉ូល តាក់ ចន្ធី ត្រូវបានអ្នកលេងFacebook ឈ្មោះលោកមា ស៊ូសិទ្ធ យកទៅកែទំនុកច្រៀងថ្មីយ៉ាងពីរោះ ហើយបង្កប់នូវអត្ថន័យអប់រំយ៉ាងល្អទៀតផង។

លោកមា ស៊ូសិទ្ធ៖"សុរាកាលណាស្រវឹងជោកជាំ ឆ្កែលោតបុកប៉ោតក៏រាំ អ្នកខ្លះយំខ្លះសើចសប្បាយ មិនថាកំលោះ ពោះម៉ាយ មិនថាក្រមុំ មេម៉ាយ បង្ហោះផ្សាយថានៅSingle។ ស្រវឹងកុំប្រឹងបន្ត ស្រវឹងមិនត្រូវបើកបរ ចរាចរណ៍បង្កគ្រោះថ្នាក់ ប៉ះពៀរ បុកដួលបែកបាក់ ឲ្យអ្នកដទៃគ្រោះថ្នាក់ កុំស្មោះស្ម័គ្រចំពោះសុរា...ឡូឡាៗៗៗ ស្រវឹងឡូឡា"។

បន្ទាប់ពីមានការថមថយបន្តិចលើចំនួនអ្នកលេងTikTok យកបទនេះទៅច្រៀងឡើងវិញ ស្រាប់តែថ្ងៃនេះមានអ្នកលេងFacrbook ម្នាក់ឈ្មោះលោក ស៊ូសិទ្ធ យកទៅកែទំនុកច្រៀងដោយរក្សាទំនុកភ្លេងដើម ហើយបង្ហោះនៅលើបណ្ដាញសង្គមFacebook តែរយៈពេល៤ថ្ងៃ មានអ្នកចែករំលែករហូតដល់ជាង៦ពាន់២រយនាក់(៦.២K)៕

ដកស្រង់ពី៖ Sabay