Social Network

Baekhyun ក្លាយជាតារាប្រុសទោលដំបូងមានមុខលើគ្របទស្សនាវដ្ដី Harper’s BAZAAR Korea

Baekhyun ក្លាយជាតារាបុរស K-Pop ដំបូងដែលបង្ហាញមុខទោលលើទស្សនាវដ្ដី Harper's BAZAAR Korea។ Harper's BAZAAR Korea បានបង្ហោះរូបភាពជាច្រើនសន្លឹកសម្រាប់ទស្សនាវដ្ដីដែលត្រូវចេញនៅខែតុលា ជាមួយនឹង Baekhyun។

តម្រុយដែលឲ្យដឹងយ៉ាងច្បាស់នៃការស្វាគមន៍រដូវស្លឹកឈើជ្រុះ Baekhyun បានធ្វើឲ្យគ្រប់គ្នាពេញចិត្តពេញភ្នែកខ្លាំងតាមរយៈការបង្ហាញរូបភាពបែបបុរសចាស់ទុំ និងម៉ឺងម៉ាត់ដែលកាន់តែឲ្យអ្នកគាំទ្រលង់ខ្លាំងឡើង។

ទស្សនាវដ្ដីខាងលើក៏បានបញ្ជាក់ដែរថា «តារាដែលមានមុខលើទស្សនាវដ្ដី Harper's BAZAAR ប្រចាំខែតុលានេះបង្ហាញខ្លួនជាមួយនឹង Burberry។ ពិតមែនហើយ Baekhyun គឺជាតារាប្រុស K-Pop ដំបូងបង្អស់ដែលបានថតបង្ហាញម៉ូដទោលលើគ្របទស្សនាវដ្ដី Harper's BAZAAR។ ទាំងនេះជារូបថតជាច្រើនសន្លឹករបស់ "million celeb-level"»៕

ដកស្រង់ពី៖ Sabay