Social Network

ចាំកាលទៀត! AOG បើកឲ្យដោនឡូតលេងបន្ថែម អាប់ដេតគ្មានទាក់បន្តិច ហើយនៅតែមានរបស់ថែម!

បន្ទាប់ពីបើកឲ្យដោនឡូតលេងត្រឹមចំនួន ១ ០០០នាក់ ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្ត ដែលនិយមចូលចិត្តលេងហ្គេមកម្សាន្តតាមទូរសព្ទដៃ ឥឡូវហ្គេម Arena of Glory (AOG Mobile) បានបើកឲ្យដោនឡូតបន្ថែមទៀតកាន់តែច្រើន។

ជាមួយគ្នានេះ វាក៏ទទួលបានការអាប់ដេតឲ្យហ្គេមមានភាពរលូន និងលេងស្រួលជាងមុន គ្មានភាពរអាក់រអួល និងទាក់ៗឡើយ។ អ្វីដែលរឹតតែពិសេសគឺ AOG នៅតែមានបន្ថែមពេជ្រចំនួន ១០ ០០០គ្រាប់ ដែលស្មើនឹងតម្លៃ ២០០ដុល្លារដដែល។

Arena of Glory (AOG Mobile) គឺជាហ្គេមកម្សាន្តប្រភេទវ៉ៃគ្នា ៥ស្មើ (5v5) ដែលមានការឌីហ្សាញក្រាហ្វិចស្អាតទាក់ទាញ ហើយថែមទាំងមាន Hero និង Skill ព្រមទាំង Map ថ្មីប្លែកៗជាច្រើន មានការកំណត់ Rank ត្រឹមត្រូវ ហើយមានឱកាសប្រកួតក្នុងកម្មវិធីប្រកួត Tournament យករង្វាន់ក្នុងគោលដៅជម្រុញកីឡា E-Sport នៅកម្ពុជា។

ដកស្រង់ពី៖sabay