Social Network

យក​គ្រឿង​ថោកៗ ​ច្នៃ​ឲ្យ​កាមេរ៉ា​ថត​ក្នុង​ទឹក​បាន​យ៉ាង​ឡូយ (វីដេអូ)

ម្ចាស់គណនី YouTube មួយឈ្មោះ I did a thing បានបង្ហាញចេញវីដេអូថ្មីណែនាំអំពីការច្នៃឧបករណ៍ពិសេសម្យ៉ាងពីវត្ថុធាតុដើមថោកៗ ដែលអាចប្រើជាមួយកាមេរ៉ាដើម្បីថតទិដ្ឋភាពក្នុងទឹកបាន។

ដើម្បីច្នៃឧបករណ៍ខាងលើបានគេត្រូវការវត្ថុធាតុដើមដូចជាទុយោទឹករាងកែង, ស៊ុមរូបថត និងកញ្ចក់រាងមូល រួមទាំងកាវសម្រាប់បិត។ ស៊ុមរូបថតត្រូវយកបិតជាប់នឹងប្រហោងទុយោទឹកម្ខាង ចំណែកឯកញ្ចក់ត្រូវដាក់នៅមុំ ៤៥ ដឺក្រេ។

ខាងក្រោមនេះជារូបភាពមួយចំនួនដែលថតក្នុងទឹក ដោយប្រើប្រាស់ឧបករណ៍កែច្នៃពិសេសខាងលើនេះ ៖ការកែច្នៃនេះចំណាយអស់តិចបំផុត បើប្រៀបធៀបនឹងការទិញស្រោមសម្រាប់ការពារកាមេរ៉ា DSLR ពីសារធាតុទឹក៕

ដកស្រង់ពី៖sabay