Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រំលឹក​អតីតកាល ដែល សោម ដូរ៉េ មិន​នឹក​ស្មាន​អាច​ក្លាយ​ជា​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ដូច​សព្វ​ថ្ងៃ

  • Print

លោក សោម ដូរ៉េ បានវិវត្តខ្លួនពីអ្នកចូលចិត្តស្ដាប់បទចម្រៀងមកជាអ្នកនិពន្ធ និងដឹកនាំល្បីឈ្មោះក្នុងចង្កោមយុវវ័យនាពេលបច្ចុប្បន្ន។

ប៉ុន្តែក្រឡេកទៅមើលអតីតកាល ពិតជារឿងហួសចិត្តដែលលោកបានមកកាន់ចំណុចនេះបាន។ ស្ថានភាពនាពេលនោះ សូម្បីតែសាមីខ្លួនក៏ប្រាប់ថា ហួសចិត្តដែរ។ លោក ថ្លែងថា "និយាយទៅវាជារឿងអស់សំណើចណាស់បង ហើយក៏ហួសចិត្តហ្មង!”។ លោក ដូរ៉េ ប្រាប់ថា ដើមឡើយលោកគ្រាន់ជាបុគ្គលដែលស្រឡាញ់ និងចូលចិត្តស្ដាប់បទចម្រៀង ពិសេសគឺបទចម្រៀងរបស់ហង្សមាស។ លោកតែងតែទិញស្ទើររាល់ឌីសចម្រៀងរបស់ផលិតកម្មនេះដែលចេញថ្មីៗ។

អ្នកនិពន្ធល្បីឈ្មោះក្នុងចង្កោមយុវវ័យ រៀបរាប់ឲ្យដឹងថា ក្នុងអំឡុងឆ្នាំ ២០០៩ ដែលពេលនោះលោកមិនទាន់ទាំងបានរៀនចប់ផង ប៉ុន្តែអាស្រ័យថា ឱកាសបានមកដល់ទៅហើយ លោកក៏បានក្លាយជាអ្នកនិពន្ធបទចម្រៀងឲ្យហង្សមាសតែម្ដង។ ជាអ្នកចូលចិត្តស្ដាប់បទចម្រៀងហង្សមាស មានពេលមួយលោកស្រាប់តែបានជួប និងស្គាល់គ្នាជាមួយតារាចម្រៀង ពេជ្រ សោភា។

ដោយមើលឃើញពីនិស្ស័យ និងទេពកោសល្យរបស់លោក តារាចម្រៀងស្រីបានត្រួសត្រាយផ្លូវឲ្យទៅជួបជាមួយថៅកែហង្សមាសលោក អ៊ឹង សុខលាភ។ លោកថៅកែក៏បានផ្ដល់ឱកាសឲ្យលោកសាកល្បងសមត្ថភាពនិពន្ធបទចម្រៀង ហើយក្រោយមកថៅកែក៏ពេញចិត្តដោយសារលោកមានសមត្ថភាពពិសេសមួយ។

"កាលហ្នឹង ដោយសារខ្ញុំចេះគូរ Story Board ទើបខ្ញុំអាចជ្រែកឱកាសបាន ដោយបានគូរ Story Board ស្ប៉តពាណិជ្ជកម្មជាច្រើន ហើយក្រោយមកខ្ញុំក៏ជ្រៀតទៅផ្នែកនិពន្ធទៀត និយាយទៅខំណាស់បង តែថៅកែគាត់អ្នកសាងខ្ញុំមក បើគាត់មិនឲ្យខ្ញុំសាកថ្ងៃនោះ ខ្ញុំក៏គ្មានថ្ងៃនេះដែរ"។

លោក សោម ដូរ៉េ បានចូលរួមជាមួយផលិតកម្មហង្សមាសនៅឆ្នាំ ២០១០ ហើយលោកបានសាងស្នាដៃតាមរយៈការនិពន្ធបទចម្រៀងជាច្រើនដែលពេញនិយមខ្លាំងក្នុងចង្កោមយុវវ័យ ក្នុងចំណោមនោះ មានដូចជាបទ "សង្សារលេងៗ" “សង្សារផ្ទាល់ខ្លួន" និងកូនក្រមុំបង គ្រាន់ជាមនុស្សធម្មតាជាដើម"។

ក្រោយពីស្នាដៃចាប់ផ្ដើមមានការទទួលស្គាល់ លោកក៏ត្រូវបានផលិតកម្មជាច្រើនបានទាក់ទង ហើយក៏ជាពេលដែលលោកបានសម្រេចចិត្តមួយធ្វើឲ្យលោកមានវិប្បដិសារីដល់សព្វថ្ងៃ។ លោក ថា លោកបានសម្រេចចិត្តចេញពីហង្សមាស ក្រោយពីផលិតកម្មនេះ បានផ្ដល់ឲ្យនូវអ្វីគ្រប់យ៉ាង ពិសេសថៅកែដែលបានផ្ដល់ឱកាស ផ្ដល់ការអាណិតស្រឡាញ់ដល់លោក។ ប៉ុន្តែដោយសារការមោទកភាពពេក ទើបលោកសម្រេចចិត្តខុស។

លោក ដូរ៉េ បានចាកចេញពីហង្សមាសនៅឆ្នាំដើមឆ្នាំ ២០១៣ ទៅចូលរួមជាមួយផលិតកម្មថោន។ នៅផលិតកម្មថ្មី លោកក៏ទទួលបានការផ្ដល់ឱកាស អោយសាងសមត្ថភាពថែមទៀត។ លោកថា ថៅកែផលិតកម្មថោន ក៏ដូចជាអ្នកមានគុណរបស់លោកម្នាក់ទៀត ពីព្រោះលោកថៅកែបានផ្ដល់ឱកាសលោកជាច្រើនដូចគ្នា ខណៈស្នាដៃរបស់លោកនៅតែទទួលបានការគាំទ្រច្រើនដដែល។

បទដែលធ្វើលោកផ្ទុះនៅថោនមានដូចជាបទ "ស្វារាំគ្រវីលីអូ" “បោកខោអាវនឹកស្នេហ៍" “រាំជាន់អាចម៍គោ" “ស្នេហ៍អាថ៌កំបាំង" និងបទ "លើលោកនេះខ្ញុំស្រឡាញ់ម៉ាក់ជាងគេ" ជាដើម។ យ៉ាងណា នៅអំឡុងឆ្នាំ ២០១៧ លោកក៏បានវិលមកកន្លែងដើមហង្សមាសវិញ។ ប៉ុន្តែមិនយូរប៉ុន្មាន បន្ទាប់ពីលោកបានធ្វើរឿងភាគសម្រាប់ហង្សមាសបាន២រឿង លោកក៏ចាកចេញម្ដងទៀត។

បច្ចុប្បន្នលោក បានវិលមកផលិតកម្មថោនដដែល ជាទីដែលលោកអះអាងថា ថៅកែជាអ្នកមានគុណទី២របស់លោកក្នុងអាជីពជាអ្នកនិពន្ធ។ បច្ចុប្បន្ន លោក សោម ដូរ៉េ គឺជាអ្នកនិពន្ធ និងដឹកនាំសម្ដែងរបស់ផលិតកម្មថោន៕

ដកស្រង់ពី៖ Sabay