Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Camry ឆ្នាំ ២០២០ កែសម្ផស្សបែបនេះ មើលចង់ច្រឡំ Lexus LS

  • Print

គ្រឿងលេងរថយន្ត Toyota មានសម្បូរបែបបំផុតនៅក្នុងប្រទេសវៀតណាម ហើយអ្វីដែលគេនិយមលេងនោះគឺការប្ដូរមុខមាត់ទៅកាន់រថយន្តម៉ាក Lexus។

ជាក់ស្ដែងដូចរថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២០ ខាងលើនេះ គឺបានផ្លាស់ប្ដូរមុខមាត់តាមរថយន្ត Lexus LS ដែលជា Option F-Sport។ការប្ដូរមុខមាត់នេះធ្វើឲ្យរថយន្ត Camry មើលទៅកាន់តែពោរពេញដោយប្រណីតភាព ហើយកាន់តែមានមុខមាត់កាចតាមរយៈការតុបតែងនូវផ្ទាំងប៉ាណាទំហំធំ។

ប្រសិនបើមិនមានឡូហ្គោ Toyota ទេនោះ គេអាចមើលច្រឡំថា Camry ឆ្នាំ ២០២០ នេះគឺជារថយន្ត Lexus LS F-Sport ជាមិនខាន។ ការប្ដូរមុខមាត់ Camry ទៅជា Lexus LS នេះគឺចំណាយទឹកប្រាក់អស់ប្រមាណ ៥៥៤ ដុល្លារ នៅវៀតណាម៕

ដកស្រង់ពី៖sabay