Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វិធីផ្ទេរគ្រប់យ៉ាងពី iPhone ចាស់ទៅ iPhone ថ្មី ស្រួលអស់ស្ទះ!

  • Print

នៅពេល iPhone ជំនាន់ថ្មីបានប្រកាសចេញ គណនី Apple Support របស់ Apple ផ្ទាល់ បានបញ្ចេញវីដេអូខ្លីមួយ បង្ហាញអំពីវិធីដ៏ងាយស្រួលបំផុតក្នុងការផ្ទេរទិន្នន័យពី iPhone ចាស់ទៅកាន់ iPhone ថ្មី។ជំហានដែលត្រូវអនុវត្តន៍តាមមានដូចខាងក្រោមនេះ ៖

• បើកទូរសព្ទថ្មីរបស់អ្នក រួចដាក់វានៅក្បែរ iPhone ចាស់

• នៅពេលផ្ទាំង Quick Start លោតលើ iPhone ចាស់ ចុចលើពាក្យ "Continue”

• នៅពេលមានរូបភាពចលនាបង្ហាញលើ iPhone ថ្មី ចាប់ផ្ដើមស្កេនវាដោយប្រើកាមេរ៉ាក្រោយរបស់ iPhone ចាស់

• បន្ទាប់មកបញ្ចូលលេខកូដនៃ iPhone ចាស់ ចូល iPhone ថ្មី

• កំណត់ FaceID ឬ TouchID លើ iPhone ថ្មីចុងក្រោយចុចលើពាក្យ "Transfer from iPhone” ដើម្បីចាប់ផ្ដើមផ្ទេរទិន្នន័យទាំងអស់

• អំឡុងពេលផ្ទេរត្រូវតែទុក iPhone ទាំងពីរឲ្យនៅក្បែរគ្នា និងត្រួតពិនិត្យមើលថាមពលថ្មផង បញ្ជាក់ដែរថាដំណើរការផ្ទេរនេះ អាចធ្វើទៅបានលុះត្រាតែ iPhone ចាស់របស់អ្នកមានដំឡើងនូវប្រព័ន្ធប្រតិបត្តិការ iOS 12.4 ឡើងទៅ ហើយនៅលើ iPhone ចាស់ត្រូវបើកទាំង Wi-Fi និង Bluetooth៕

ដកស្រង់ពី៖sabay