Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះជាមូលហេតុដែលឡានអគ្គិសនីស៊ុយអែតថ្មី នឹងផ្តល់សុវត្ថិភាពបំផុត

  • Print

Volvo មានកេរ្តិ៍ឈ្មោះល្បីល្បាញខាងត្រួសត្រាយបច្ចេកវិទ្យាសុវត្ថិភាពថ្មី ហើយរថយន្តអគ្គិសនី Polestar 2 ដែលនឹងចេញលក់ឆាប់ៗខាងមុខនេះ នឹងក្លាយជារថយន្តអគ្គិសនីសុវត្ថិភាពបំផុតលើទីផ្សារ។

ស្របពេលដែលមានករណីរថយន្ត Tesla ឆេះ ដែលបង្កជាក្តីព្រួយបារម្ភខ្លាំង Polestar ដែលជាក្រុមហ៊ុនមែកធាងរបស់ Volvo បានធ្វើតេស្តបុកលើរថយន្ត Polestar 2 ដើម្បីវាយតម្លៃលើសុវត្ថិភាពរថយន្តរបស់ខ្លួន។ ដើម្បីបង្កើនសុវត្ថិភាពនៅពេលជួបគ្រោះថ្នាក់ កញ្ចប់អាគុយអគ្គិសនីត្រូវបានវិចខ្ចប់ និងដាក់នៅលើបាតនៃគ្រោងឆ្អឹង CMA នៅក្នុងប្រអប់អាលុយមីញ៉ូមមួយ។

Polestar អះអាងថា ការធ្វើបែបនេះគឺអាចកាត់បន្ថយហានិភ័យនៃការខូចខាត, ជួយឲ្យគ្រោងឆ្អឹងរឹងមាំ និងការពារអ្នកដំណើរ ដោយរក្សាកញ្ចប់អាគុយឲ្យនៅជាប់គ្នា នៅពេលមានការប៉ះទង្គិច។

ប្រសិនបើមានការប៉ះទង្គិចគ្នាកើតឡើង កញ្ចប់អាគុយអគ្គិសនី នឹងត្រូវកាត់ផ្តាច់ចេញពីរថយន្តដោយស្វ័យប្រវត្តិ ដើម្បីធានាមិនឲ្យមានដំណើរការណាមួយ ដែលអាចបណ្តាលឲ្យរថយន្តឆេះបានឡើយ។

មិនតែប៉ុណ្ណោះ Polestar បានប្រើប្រាស់បន្ទះអាលុយមីញ៉ូម ហៅថា SPOC Block ដែលមានតួនាទីកាត់បន្ថយការជ្រៀតចូលនៃកង់ និងវត្ថុផ្សេងទៀត ទៅក្នុងកាប៊ីនរថយន្ត និងកញ្ចប់អាគុយ អំឡុងពេលប៉ះទង្គិចផ្នែកខាងមុខ ទៀតផង។

ក្រៅពីនោះ Polestar 2 ក៏មានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាព និងជំនួយការបើកបរ Advanced Driver Assistance System ដោយក្នុងនោះរួមមានទាំងមុខងារ Pilot Assist ផងដែរ។ រថយន្តអគ្គិសនីនេះនឹងមានតម្លៃចាប់ពី ៥៩ ៩០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖sabay