Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្នេហា ១៤ឆ្នាំរបស់ Taew និង​ Ton ត្រូវ​បញ្ចប់ដូចពាក្យចចាមអារ៉ាម​មែន

  • Print

ជាព័ត៌មានដ៏ភ្ញាក់ផ្អើលបំផុតពេល Taew Natapohn ចេញមុខបញ្ជាក់ថាទំនាក់ទំនងរវាងនាងនិងសង្សារ Ton Arch ត្រូវបញ្ចប់។

បន្ទាប់ពីទាក់ទងគ្នារយៈពេលដល់ទៅជាង ១៤ឆ្នាំ ស្នេហារបស់ Taew និង Ton ក៏ឈានដល់ផ្លូវបំបែក ធ្វើឲ្យអ្នកគាំទ្រអ្នកទាំង ២ភ្ញាក់ផ្អើលខ្លាំង ពេលសាមីខ្លួនខាងស្រីនិយាយក្នុងបទសម្ភាសមួយក្នុងកម្មវិធីទូរទស្សន៍ប៉ុស្តិ៍លេខ ៣។ Taew បាននិយាយថា ស្នេហារបស់នាងបានចប់រយៈពេលជាង ១ខែទៅហើយ ប៉ុន្តែទោះជាយ៉ាងណាពួកគេនៅតែរក្សាមិត្តភាពដដែល។

ចំណែកឯហេតុផលពីក្រោយនៃការបែកបាក់វិញ នាងមិនបានបង្ហើបឡើយ ហើយនាងក៏មិនចង់រម្លឹកច្រើនពីរឿងនេះដែរ ព្រោះនេះជារឿងផ្ទាល់ខ្លួន ហើយពួកគេក៏មានហេតុផលរៀងខ្លួនដែរ។ ជាក់ស្ដែងពាក្យចចាមអារ៉ាមនឹងទំនាក់ទំនងប្រេះឆារវាងអ្នកទាំង ២បានលេចឮមួយរយៈមកហើយ ប៉ុន្តែម្នាក់ៗនៅតែមិនទាន់ច្បាស់ចិត្តថាអ្វីជាការពិត រហូតដល់ពេលនេះគ្រប់យ៉ាងត្រូវបានទម្លាយហើយ៕

ដកស្រង់ពី៖ Sabay